កិច្ចប្រជុំការងារធនធានមនុស្សមជ្ឈិមបក្សបានបើកធ្វើនៅក្រុងប៉េកាំងចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែកញ្ញា ។ លោក Xi Jinping មេដឹកនាំកំពូលបក្សនិងរដ្ឋចិន បានគូសបញ្ចាក់ថា ត្រូវប្រកាន់ខ្ជាប់នូវការគ្រប់គ្រងធនធានមនុស្សដោយបក្ស ប្រកាន់ខ្ជាប់នូវការពន្លឿនកិច្ចកសាងមជ្ឈមណ្ឌលធនធានមនុស្សដ៏សំខាន់ និងតំបន់ឈានមុខខាងការច្នៃប្រឌិតថ្មីនៅលើពិភពលោក ដោយផ្តោតលើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឈានមុខលំដាប់ពិភពលោក ការអភិវឌ្ឍសេដ្ឋកិច្ច តម្រូវការសំខាន់របស់ប្រទេសជាតិ និងសុខភាពអាយុជីវិតរបស់ប្រជាជនចិន។
លោកXi Jinping បានលើកឡើងថា បើគិតពិចារណាជាទូទៅ អាចបង្កើតតំបន់ឈានមុខធនធានមនុស្សកម្រិតខ្ពស់នៅក្រុងប៉េកាំង សៀងហៃនិងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ ។ លោកបានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រដោយចាត់ទុកឆ្នាំ ២០២៥ ឆ្នាំ ២០៣០ និង ឆ្នាំ ២០៣៥ ជាខាណៈពេលសំខាន់ ៕