ការបោះឆ្នោតជ្រើសរើសប្រធានបក្សប្រជាធិបតេយ្យសេរីជប៉ុនបានបើកធ្វើកាលពីថ្ងៃទី ២៩ ខែកញ្ញា ព្រមទាំងប្រកាសលទ្ធផលនៃការបោះឆ្នោតជុំទី ២ កាលពីរសៀលថ្ងៃដដែលនោះ ដែលជាលទ្ធផលគឺ លោកFumio Kishida ត្រូវបានជាប់ឆ្នោតជាប្រធានអាណត្តិថ្មីនៃបក្សប្រជាធិបតេយ្យសេរីជប៉ុន ។ ជុំវិញករណីនេះ លោកស្រី HuaChunying អ្នកនាំពាក្យក្រសួងកាបរទេសចិនបានថ្លែងក្នុងសន្និសីទការសែតជាប្រចាំកាលពីថ្ងៃទី ២៩ ខែកញ្ញាថា យើងខ្ញុំបានយកចិត្តទុកដាក់ចំពោះលទ្ធផលនៃការបោះឆ្នោតពាក់ព័ន្ធដែលទើបប្រកាសនោះ ភាគីចិនរីករាយរួមសហការជាមួយបក្សកាន់អំណាចអាណត្តិថ្មីរបស់ជប៉ុន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យយ៉ាងស៊ីជម្រៅដោយប្រកាន់ខ្ជាប់គោលកាណ៍និងស្មារតីគ្រប់ខដែលបានចែងក្នុងឯកសារនយោបាយចំនួន ៤ រវាងចិននិងជប៉ុន ក្នុងន័យជំរុញឱ្យទំនាក់ទំនងរវាងចិននិងជប៉ុនវិវឌ្ឍរីកចម្រើនទៅមុខប្រកបដោយស្ថិរភាពតាមផ្លវដ៏ត្រឹមត្រូវ ។