ឆ្នាំ២០២១ជាខួប១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន។នៅថ្ងៃទី៣០ ខែកញ្ញាដែលជាទិវារំលឹកវីរជនចិន ថ្នាក់ដឹកនាំបក្សនិងរដ្ឋមានលោកស៊ីជីនភីងជាដើម ព្រមទាំងតំណាងនៃមជ្ឈដ្ឋាននានាបានរួមគ្នាដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធវីរជនជាតិចិននៅទីលានធានអានមិន។
តាមស្ថិតិមិនពេញលេញបានឱ្យដឹងថា ចាប់ពីចូលសម័យទំនើបមក ប្រទេសចិនមានវីរជនប្រមាណ២០លាននាក់បានបូជាជីវិតដើម្បីឯករាជ្យជាតិ សុភមង្គលនិងសេរីភាពរបស់ប្រជាជន ព្រមទាំងភាពរុងរឿងរបស់ប្រទេសជាតិ។ខែសីហា ឆ្នាំ២០១៤ ស្ថាប័ននីតិប្បញ្ញត្តិចិនបានអនុម័តសេចក្តីសម្រេចចិត្តដោយចាត់ទុក “ថ្ងៃទី៣០ ខែកញ្ញា”ជាទិវារំលឹកវីរជន។ថ្ងៃទី៣០ ខែកញ្ញាជារៀងរាល់ឆ្នាំ ប្រទេសចិននឹងរៀបចំធ្វើសកម្មភាពរំលឹកវិញ្ញាណក្ខន្ធវីរជន ដើម្បីសម្តែងការគោរពដល់វីរជនក្នុងនាមប្រទេសជាតិ ធ្វើឱ្យស្មារតីរបស់វីរជនជិតជាប់ក្នុងការចងចាំរបស់ប្រជាជាតិ៕