ថ្ងៃទី២៩ខែកញ្ញា លោកBach ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានធ្វើជាអធិបតីនៅក្នុងសន្និសីទគណៈកម្មការប្រតិបត្តិនៃគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ លោកParsons ប្រធានគណៈកម្មាធិការកីឡាប៉ារ៉ាឡាំពិកអន្តរជាតិបានអញ្ជើញចូលរួមសន្និសីទលើកនេះ ។ សន្និសីទបានពិនិត្យពិភាក្សាលើគោលនយោបាយគន្លឹះនៃការបង្ការនិងគ្រប់គ្រងជំងឺឆ្លងនៃការប្រកួតកីឡាអូឡាំពិករដូវរងានិងការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ បន្ទាប់ពីគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិនិងគណៈកម្មាធិការកីឡាប៉ារ៉ាឡាំពិករួមគ្នាសិក្សានិងពិភាក្សា បានសម្រេចថាការប្រកួតកីឡាអូឡាំពិករដូវរងានិងការប្រកួតកីឡាប៉ារាំឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២នឹងលក់សំបុត្រសម្រាប់តែទស្សនិកជនក្នុងស្រុកដែលបំពេញលក្ខខណ្ឌពាក់ព័ន្ធនៃការបង្ការនិងគ្រប់គ្រងជំងឺឆ្លងតែប៉ុណ្ណោះ។
គិតមកទល់ពេលបច្ចុប្បន្ន ការងារត្រៀមរៀបចំនានានៃការប្រកួតកីឡាអូឡាំពិករដូវរងានិងការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវងាក្រុងប៉េកាំងឆ្នាំ២០២២ កំពុងដំណើរការដោយរលូន។ ពីខែតុលាដល់ខែធ្នូឆ្នាំនេះ នឹងធ្វើការសាកល្បងទាំងស្រុងចំពោះការងារត្រៀមរៀបចំ៕