ពេលថ្មីៗនេះ កម្លាំងប្រឆាំងប្រទេសចិននៅសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចមួយចំនួនបានចូលដៃគ្នាប្រឌិតនូវអ្វីដែលហៅថាពិព័រណ៍រូបថតពាក់ព័ន្ធតំបន់ស៊ីនជាំង។ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីបញ្ហាតំបន់ស៊ីនជាំងដែលបើកធ្វើកាលពីថ្ងៃទី២៩ខែកញ្ញា អ្នកនាំពាក្យនៃរដ្ឋបាលភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងបានថ្លែងថា ពាក្យចចាមអារ៉ាមនិងបោកបញ្ឆោតដដែលៗរបស់កម្លាំងប្រឆាំងប្រទេសចិននៅសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចសម្រាប់បំភ័ន្តភ្នែកសហគមន៍អន្តរជាតិបានផ្ទុយពីការពិត ផ្ទុយពីច្បាប់ និងសីលធម៌យ៉ាងធ្ងន់ធ្ងរ គឺជាការបង្ករឿងហេតុយ៉ាងធ្ងន់ធ្ងរចំពោះអរិយធម៌នៃសង្គមមនុស្សជាតិ កម្លាំងយុត្តិធម៌នៃសហគមន៍អន្តរជាតិមុខជានឹងយកឈ្នះលើពាក្យចចាមអារ៉ាមនិងការបោកបញ្ឆោតទាំងនេះជាមិនខាន។ នៅពីក្រោយខ្នងនៃពាក្យចចាមអារ៉ាមនិងការបោកបញ្ឆោតរបស់សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចមួយចំនួនគឺបង្កប់នូវកលល្បិចដ៏ធំ គឺចង់បង្កការរំខានដល់ភាពរុងរឿងនិងស្ថិរភាពនៅតំបន់ស៊ីនជាំង និងទប់ស្កាត់ជំហាននៃការស្តារវិបុលភាពដ៏មហិមារបស់ប្រជាជាតិចិន៕