ថ្ងៃទី៨ខែតុលា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសៀវភៅសក្រោមចំណងជើងថា«ការអភិរក្សជីវចម្រុះរបស់ប្រទេសចិន»។
សៀវភៅសបានចង្អុលបង្ហាញថា ប្រទេសចិនបានតម្កល់ទុកការអភិរក្សជីវចម្រុះជាយុទ្ធសាស្រ្តជាតិ ដាក់បញ្ចូលការអភិរក្សជីវចម្រុះទៅក្នុងផែនការរយៈពេលមធ្យមនិងរយៈពេលវែងលើគ្រប់វិស័យនៃតំបន់នានា ធ្វើឱ្យប្រព័ន្ធគោលនយោបាយនិងច្បាប់មានសុក្រឹតភាព បង្កើនការធានាផ្នែកបច្ចេកទេសនិងកិច្ចកសាងក្រុមធនធានមនុស្ស បង្កើនកម្លាំងត្រួតពិនិត្យចំពោះការអនុវត្តច្បាប់ ណែនាំសាធារណជនឱ្យចូលរួមការអភិរក្សជីវចម្រុះដោយស្ម័គ្រចិត្ត ក៏ដូចជាលើកកម្ពស់ជាបន្តបន្ទាប់នូវសមត្ថភាពអភិបាលកិច្ចជីវចម្រុះផងដែរ។
សៀវភៅសបានលើកឡើងថា ជានិច្ចកាល ប្រទេសចិនតែងតែជាអ្នកគាំទ្រ អ្នករួមចំណែកនិងជាស្ថាបនិកនៃទីលំនៅដ៏ស្រស់ស្អាតនិងសុខដុមរមនា ប្រទេសចិននឹងរួមសហការជាមួយសហគមន៍អន្តរជាតិ ធ្វើការខិតខំប្រឹងប្រែង ដើម្បីផ្តើមដំណើរការថ្មីអំពីអភិបាលកិច្ចជីវៈចម្រុះជាសកលដែលមានភាពកាន់តែសមហេតុផលនិងអាចធ្វើតាមលទ្ធភាពរៀងៗខ្លួន សម្រេចបាននូវទស្សនាទានដ៏ល្អបវរដែលមនុស្សជាតិនិងធម្មជាតិរួមរស់នៅដោយសុខដុមរមនា ជំរុញឱ្យបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ក៏ដូចជារួមគ្នាកសាងពិភពលោកកាន់តែល្អបវរផងដែរ ៕