តាមការផ្សាយដំណឹងនៃស្ថានីយទូរទស្សន៍ជាតិអ៊ីរ៉ង់នៅថៃ្ងទី ៥ ខែតុលាបានឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ លោក Javad Ogi រដ្ឋមន្ត្រីក្រសួងប្រេងកាតអ៊ីរ៉ង់បានអំពាវនាវឱ្យសហរដ្ឋអាមេរិកនិងប្រទេសអឺរ៉ុបលុបបំបាត់ការដាក់ទណ្ឌកម្មចំពោះអ៊ីរ៉ង់ដើម្បីបន្ធូរបន្ថយវិបត្តិថាមពលជាសកល ។
លោក Javad Ogi បានថ្លែងថា សហរដ្ឋអាមេរិកនិងប្រទេសអឺរ៉ុបមួយចំនួនបានរារាំងការនាំចេញប្រេងកាតរបស់អ៊ីរ៉ង់ជាច្រើនឆ្នាំកន្លងមក អ៊ីរ៉ង់មិនមែនជាប្រទេសតែមួយគត់ដែលបានបង់តម្លៃ ដូច្នេះ គោលនយោបាយឯកតោភាគីបែបនេះក៏បានជះឥទ្ធិពលអវិជ្ជមានចំពោះប្រជាជនអាមេរិកនិងអឺរ៉ុបផងដែរ ។
លោក Javad Ogi បានបន្តថ្លែងថា អ៊ីរ៉ង់មានឆន្ទៈបង្កើនបរិមាណផលិតផលប្រេងកាតព្រមទាំងលំនឹងទីផ្សារថាមពល ។ អ្នកសម្រេចគោលនយោបាយរបស់អាមេរិកនិងប្រទេសអឺរ៉ុបគួរតែ"ដកយកមេរៀន"និងលុបបំបាត់ការដាក់ទណ្ឌកម្មចំពោះអ៊ីរ៉ង់ដើម្បីបន្ធូរបន្ថយវិបត្តិថាមពលជាសកល ហើយធ្វើឱ្យបណ្តាប្រទេសនានានៅលើពិភពលោកអាចទទួលបានថាមពលកាន់តែថោក ៕