កិច្ចប្រជុំដំណាក់កាលទី១នៃមហាសន្និបាតភាគីហត្ថលេខីនៃ«អនុសញ្ញាជីវចម្រុះ »នៃអង្គការសហប្រជាជាតិលើកទី១៥ហៅកាតCOP15នឹងធ្វើឡើងនៅក្រុងគុនមីងខេត្តយួណាននៅថ្ងៃទី១១ខែតុលានេះ ។
ថ្ងៃទី១០ មជ្ឈមណ្ឌលសារព័ត៌មានCOP15បានបើកធ្វើសន្និសីទសារព័ត៌មាននៃលេខាធិការដ្ឋាន«អនុសញ្ញាជីវចម្រុះ »នៃអង្គការសហប្រជាជាតិ ដើម្បីប្រកាសពីរបៀបវារៈនៃមហាសន្និបាត ប្រព័ន្ធសារព័ត៌មានក្នុងនិងក្រៅប្រទេសចំនួន៧៨បានចូលរួមសន្និសីទសារព័ត៌មាននេះ។
តាមដំណឹងពីលេខាធិការដ្ឋាននៃអនុសញ្ញានេះបានឱ្យដឹងថា សមិទ្ធផលសំខាន់បំផុតនៃមហាសន្និបាតគឺនឹងជំរុញការតាក់តែង “ក្របខ័ណ្ឌជីវចម្រុះជាសកលបន្ទាប់ពីឆ្នាំ២០២០” ឱ្យក្លាយទៅជាផែនទីបង្ហាញផ្លូវនាពេលអនាគត ដើម្បីកំណត់គោលដៅនិងផ្លូវសម្រាប់ការអភិរក្សជីវចម្រុះជាសកលនៅ១០ឆ្នាំខាងមុខរហូតដល់ពេលកាន់តែយូរ៕