ថ្ងៃទី ១០ ខែតុលា ការប្រកួតជិះស្គីលើទឹកកកល្បឿនលឿនចិនឈ្មោះ"ណាត់ជួបគ្នានៅក្រុងប៉េកាំង” ដែលជាការប្រកួតសាកល្បងជាលក្ខណៈអន្តរជាតិលើកទីមួយនៃការប្រកួតកីឡាអូឡាំពិករដូវរងាបានបិទបញ្ចប់។ ស្របនឹងការបង្ការនិងគ្រប់គ្រងជំងឺឆ្លងយ៉ាងតឹងរ៉ឹង សាលប្រកួតបានធ្វើការងារធានាគ្រប់ជ្រុងជ្រោយដល់ការប្រកួតតាមស្តង់ដារកីឡាអូឡាំពិក។
ការប្រកួតស្គីរទឹកកល្បឿនលឿនចិនលើកនេះដំណើរការរយៈពេល ៣ ថ្ងៃ មានវិញ្ញាសាប្រកួតចំនួន ១២ សរុបមានអត្តពលិកជាង ២០ រូបដែលមកពីចិន កូរ៉េខាងត្បូងនិងហូឡង់បានចូលរួមការប្រកួត៕