លោកXiJinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃមហាសន្និបាតភាគីហត្ថលេខីនៃ《អនុសញ្ញាជីវចម្រុះ》របស់អង្គការសហប្រជាជាតិលើកទី ១៥

2021-10-12 16:51:49 |ប្រភព:CRI

  រសៀលថ្ងៃទី ​១២ ខែតុលា ​លោក ​Xi Jinping ប្រធានរដ្ឋចិន​បាន​អញ្ជើញចូលរួម​កិច្ច​ប្រជុំ​កំពូល​នៃមហាសន្និបាត​ភាគី​ហត្ថលេខីនៃ《អនុសញ្ញាជីវចម្រុះ》របស់​អង្គការ​សហប្រជា​ជាតិលើកទី ​១៥ ព្រមទាំងថ្លែងសុន្ទរកថា​គន្លឹះតាមប្រព័ន្ធវីដេអូ ។

  លោក ​Xi Jinping បាន​លើកឡើងថា​ ​ជីវចម្រុះធ្វើ​ឱ្យពិភពលោក​ពោរពេញទៅដោយ​ភាពរស់រវើក វាក៏ជា​មូលដ្ឋានសម្រាប់​ការ​រស់រាននិងការអភិវឌ្ឍ​របស់​មនុស្សជាតិផងដែរ។ ​ការអភិរក្ស​ជីវចម្រុះមានអំណោយផលដល់ការ​គាំពារភពផែនដី ​និងជំរុញការអភិវឌ្ឍ​ជា​និរន្តភាពរបស់មនុស្សជាតិ​។

  លោក ​Xi Jinping បានគូសបញ្ជាក់ថា​ ​អរិយធម៌អេកូឡូស៊ីជា​និន្នាការ​ប្រវត្តិសាស្រ្ត​នៃ​ដំណើរ​​អភិវឌ្ឍ​អរិយធម៌ ​មនុស្ស​និងធម្មជាតិ​គួររួមរស់នៅដោយ​សុខដុរមនាជាមួយគ្នា​។​ សូមឱ្យយើង​ពួតដៃគ្នា​ ​ប្រកាន់ខ្ជាប់នូវទស្សនៈ អរិយធម៌អេកូឡូស៊ី ដើម្បី​រួមគ្នា​កសាង​សហគមន៍រួមជីវិតនៃ​ភព​ផែនដី និង​រួមគ្នាកសាងពិភពលោក​ដ៏ស្រស់ស្អាត ក៏ដូចជា​រួមគ្នា​កសាង​ភពផែនដី​ដែល​មនុស្ស​និងធម្មជាតិ​រួមរស់ជាមួយគ្នាដោយ​សុខដុមនីយកម្ម​៕