លោក Han Zheng បានអញ្ជើញចូលរួមពិធីសម្ពោធមហាសន្និបាតភាគីហត្ថលេខីនៃ«អនុសញ្ញាស្តីពីជីវចម្រុះ»នៃអ.ស.ប. លើកទី១៥ និងថ្លែងសុន្ទរកថា

2021-10-12 16:53:06 |ប្រភព:CRI

  ថ្ងៃទី១១ ខែតុលា ​នៅទីក្រុងKunming​ ខេត្តYunnan ប្រទេសចិន   ​លោក Han Zheng ​ឧបនាយករដ្ឋមន្ត្រី​ចិន​បាន​អញ្ជើញ​ចូលរួម​ពិធីសម្ពោធ​​មហាសន្និបាត ភាគីហត្ថលេខី នៃ«អនុសញ្ញាស្តីពីជីវចម្រុះ» នៃអង្គការសហប្រជាជាតិ​លើកទី១៥​(COP15) ​ព្រមទាំង​ថ្លែង​សុន្ទរកថា​។

  លោក Han Zheng ​បាន​លើកឡើង​ថា ​ក្នុងនាម​ជា​ប្រទេស​មួយដែល​សម្បូរ​ជីវចម្រុះ​បំផុតលើ​លោក  ​​​ប្រទេសចិន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​​រហូត​មក​​ចំពោះ​​ការងារ​អភិរក្ស​ជីវចម្រុះ​។ ​ក្រោម​​ការណែនាំ​នៃ​ទស្សនៈអរិយធម៌​អេកូឡូស៊ី​របស់​លោក Xi Jinping  ​ប្រធានរដ្ឋចិន​  ​​ប្រទេស​ចិន​បាន​ប្រកាន់​ខ្ជាប់​ការ​តម្កល់​​ទុក​អេកូឡូស៊ីជាអាទិភាព ការ​អភិវឌ្ឍន៍​បៃតុង​  ​បាន​បន្ត​បង្កើន​​ការអភិរក្ស​និង​ស្តារ​ប្រព័ន្ធ​អេកូឡូស៊ី​ដោយ​ឥតឈប់ឈរ​  ​បាន​ជំរុញ​​ទាំង​បុព្វការណ៍​អភិរក្ស​ជីវចម្រុះ​និង​ការកាត់បន្ថយភាពក្រីក្រ  ​​បាន​ចូលរួម​យ៉ាង​ជម្រៅ​ក្នុង​​អភិបាលកិច្ច​ជីវចម្រុះ​ពិភពលោក​ ​ដែល​ទទួលបាន​​លទ្ធផល​ជា​ផ្លែផ្កា​យ៉ាង​លេធធ្លោ​ក្នុង​ការអភិរក្ស​ជីវចម្រុះ​។​

  លោក Han Zheng ​បាន​បន្ត​ទៀតថា  ​ប្រទេស​ចិន​មាន​ឆន្ទៈ​បង្កើន​កិច្ចសហប្រតិបត្តិការ​និង​ការផ្លាស់ប្តូរ​ជាមួយ​បណ្តា​ភាគី ​ដើម្បី​ជំរុញ​​ឱ្យ​ការអភិរក្ស​ជីវចម្រុះ​​ជា​សកល​​ឡើងដល់​កម្រិត​ថ្មី​។ ​លោកបាន​លើកឡើង​គំនិត​ផ្តួចផ្តើម​៣ចំណុច​៖ ​ទីមួយ ​​ប្រមូលផ្តុំ​គំនិត​ឯកភាពរួម​ ​ដើម្បី​​បង្កើត​​​មហិច្ឆតា​​​​។ ទីពីរ បង្កើន​​ការវិនិយោគ​ដើម្បី​ប្រើប្រាស់​​ធនធាន​គ្រប់យ៉ាង។ ទីបី ពន្លឿន​ការធ្វើ​កំណែទម្រង់​ ដើម្បី​​រួមគ្នា​បង្កើន​ប្រសិទ្ធភាព​៕​