កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី ៦ នៃសន្និសីទស្តីពីអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី(CICA)បានបើករៀបចំធ្វើនៅថ្ងៃទី ១២ ខែតុលានៅក្រុងNur-Sultanរដ្ឋធានីកាហ្សាក់ស្ថាន ក្រោមប្រធានបទ”សន្តិសុខនិងការអភិវឌ្ឍ ប្រកបដោយចីរភាពនៅអាស៊ីក្នុងយុគសម័យបន្ទាប់ពីបញ្ចប់ជំងឺ Covid-19 ”។
តំណាងរដ្ឋសមាជិកដែលចូលរួមបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីស្ថានភាពសន្តិសុខក្នុងតំបន់CICA ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងយុគសម័យបន្ទាប់ពីបញ្ចប់ជំងឺ Covid-19 ការទប់ទល់នឹងការគំរាមកំហែងនិងបញ្ហាប្រឈមខាងសន្តិសុខប្រពៃណីនិងមិនមែនប្រពៃណីនិងការអនុវត្តវិធាន CICA លើគ្រប់វិស័យ ។ កិច្ចប្រជុំលើកនេះបានអនុម័តសេចក្តីថ្លែងការណ៍ប្រធាននៃ CICA លក្ខន្តិកៈនៃធម្មនុញ្ញគណៈកម្មាធិការគំនិតនៃ CICA និងបានធ្វើបច្ចុប្បន្នភាព《បញ្ជីស្តីពីវិធានការកសាងទំនុកចិត្តនៃ CICA》 ព្រមទាំងបានបើកផ្លាកទីតាំងថ្មីរបស់លេខាធិការដ្ឋាន CICA នៅទីក្រុងនូ-ស៊ុលតង់ផងដែរ ៕