ក្រសួងការបរទេសចិន៖ ចិនមានឆន្ទៈចាប់ដៃជាមួយគ្រប់ភាគីដើម្បីរួមគ្នាកសាងសហគមន៍រួមជីវិតរបស់ភពផែនដី

2021-10-13 17:52:48 |ប្រភព:CRI

  លោកXi Jinpingប្រធានរដ្ឋចិនបានចូលរួមកិច្ចប្រជុំកំពូលនៃមហាសន្និបាតភាគីហត្ថលេខីនៃ «អនុសញ្ញាជីវចម្រុះ»លើកទី១៥ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ​កាលពីរសៀលថ្ងៃទី១២ខែតុលា។

  ចំពោះ​រឿង​នេះ​​ លោកZhaoLijian​អ្នកនាំពាក្យ​ក្រសួងការបរទេសចិន​បាន​ឆ្លើយ​សំណួរ​អំពី​មហាសន្និបាតភាគីហត្ថលេខីនៃ «អនុសញ្ញាជីវចម្រុះ»លើកទី១៥​ ក្នុង​ឱកាស​បើកធ្វើ​សន្និសីទ​កាសែត​ជា​ប្រចាំ​នៅ​​ថ្ងៃទី១២ខែតុលា​​ថា​​   សុន្ទរកថា​គន្លឹះ​របស់​លោកXi Jinpingប្រធានរដ្ឋចិន​បាន​បង្ហាញ​ពី​ទំនួលខុសត្រូវ​​របស់​ប្រទេស​ចិន​ ដែលជា​​ប្រទេសធំ​​និង​​ជា​​ម្ចាស់ផ្ទះ​នៃ​មហាសន្និបាត​ចំពោះ​ពិភពលោក​  ​ដែល​បាន​​បញ្ជាក់​ពី​គោលដៅ​និង​ទិសដៅ​នៃ​​អភិបាលកិច្ច​ជីវចម្រុះ​​ជាសកល​​នាពេល​អនាគត​ ​បាន​ចង្អុលច្បាស់​នូវ​មាគ៌ា​ឈានទៅមុខ​នៃ​​​អភិបាលកិច្ច​ជីវចម្រុះ​ជាសកល​​ ​ដែលបាន​រួមវិភាគទាន​នូវ​ប្រាជ្ញា​និង​ផែនការ​ចិន​។​ សហគមន៍​អន្តរជាតិ​បាន​កោតសរសើរ​យ៉ាងខ្លាំង​និង​មានចំណាប់អារម្មណ៍​យ៉ាង​ជ្រាលជ្រៅ​​។

  លោកZhaoLijian​បាន​បន្តថា ​ភាគី​ចិន​មាន​ឆន្ទៈ​​រួមជាមួយគ្រប់ភាគី​​ ​ហើយ​ចាត់ទុក​មហាសន្និបាត​ក្រុងKunming លើកនេះ​ជា​ទីចាប់ផ្តើម​ថ្មី ​ដើម្បី​រួមគ្នា​អនុវត្ត​សកម្មភាព​ជាក់ស្តែង ​​ក្នុង​ន័យ​ចាប់ដៃ​គ្នា​​​​កសាង​សហគមន៍​រួម​ជីវិត​របស់​ភពផែនដី​៕​