ថ្ងៃទី១៣ ខែតុលា លោកXiJinpingប្រធានរដ្ឋចិនបានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោកស្រីMerkelនាយករដ្ឋមន្ត្រីអាល្លឺម៉ង់។ភាគីទាំង២បានរំលឹកឡើងវិញនូវការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសចិននិងអាល្លឺម៉ង់ ទំនាក់ទំនងរវាងប្រទេសចិននិងសហភាពអឺរ៉ុប ព្រមទាំងផ្លាស់ប្តូរមតិយោបល់ដោយស៊ីជម្រៅអំពីបញ្ហាពាក់ព័ន្ធក្រោមបរិយាកាសប្រកបដោយមេត្រីភាព។
លោកXiJinpingបានថ្លែងថា “លោកស្រីជាមិត្តចាស់របស់ប្រជាជនចិន លោកស្រីក៏នឹងជិតលាចេញពីមុខតំណែងជានាយករដ្ឋមន្ត្រីអាល្លឺម៉ង់ដែរ ប្រជាជនចិនឱ្យតម្លៃខ្លាំងចំពោះមនោសញ្ចេតនាមិត្តភាព ទ្វាររបស់ប្រទេសចិនបើកចំហចំពោះលោកស្រីជានិច្ច។”
លោកXiJinpingបន្តទៀតថា “ចាប់ពីស្គាល់គ្នាជាមួយលោកស្រីនៅពេលបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់នៅឆ្នាំ២០០៩មក យើងបានធ្វើការប្រាស្រ័យទាក់ទងយ៉ាងស៊ីជម្រៅអំពីលើទំនាក់ទំនងទ្វេភាគី បញ្ហាសំខាន់ៗលើអន្តរជាតិនិងក្នុងតំបន់ ព្រមទាំងបទពិសោធន៍អភិបាលកិច្ចដែលបានហើយរួមគ្នាជំរុញឱ្យទំនាក់ទំនងទ្វេភាគីវិវឌ្ឍទៅមុខ ហើយក៏ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងអាល្លឺម៉ង់ក្នុងការឆ្លើយតបនបញ្ហាប្រឈមសកលផងដែរ។ឆ្នាំ២០២២ជាខួបទី៥០នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសចិននិងអាល្លឺម៉ង់ សង្ឃឹមថា អ្វីទាំងនេះនឹងអាចបន្តទៅមុខទៀត៕”