ព្រឹកថ្ងៃទី១៣ ខែតុលា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានធ្វើសន្និសីទកាសែត ដោយអគ្គនាយកគយចិនបានប្រកាសថា ពីត្រីមាសទី១ដល់ទី៣ឆ្នាំ២០២១នេះ ទំហំនាំចេញនាំចូលផ្នែកពាណិជ្ជកម្មអន្តរជាតិរបស់ចិនត្រូវជាជាង 28 ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង 22.7% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅ ទំហំនាំចេញនាំចូលផ្នែកពាណិជ្ជកម្មអន្តរជាតិរបស់ចិនបានកើនឡើង ៥ ត្រីមាសជាប់ៗហើយ។ ក្នុងនោះ ទ្រង់ទ្រាយពាណិជ្ជកម្មងើបថ្មីដូចជា ធុរកិច្ចអេឡិចត្រូនិកឆ្លងដែន ពាណិជ្ជកម្មលទ្ធកម្មទីផ្សារជាដើម បានអភិវឌ្ឍយ៉ាងរលូន រចនាសម្ព័ន្ធទម្រង់ពាណិជ្ជកម្មក៏កាន់តែប្រសើរថែមទៀត។
សូមបញ្ជាក់ថា ក្នុង ៣ ត្រីមាសកន្លងទៅ អាស៊ាន អឺរ៉ុប និងអាមេរិកជាដៃគូពាណិជ្ជកម្មឈានមុខទាំងបីរបស់ចិន ។ ក្នុងខណៈពេលដូចគ្នា ទំហំនាំចេញនាំចូលផ្នែកពាណិជ្ជកម្មអន្តរជាតិរវាងចិននិងប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” មានចំនួន 8.32 ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង 23.4% បើធៀបនឹងរយៈពេលនៃឆ្នាំទៅ៕