កម្ពុជាប្រកាសឲ្យប្រើច្បាប់ស្ដីពីការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង ប្រទេសកម្ពុជានិងប្រទេសចិន

2021-10-14 18:04:43 |ប្រភព:xinhua

តាមប្រភពសារព័ត៌មានកម្ពុជាបានឱ្យដឹងថា ថ្មីៗនេះ ព្រះមហាក្សត្រនៃព្ររាជាណាចក្រកម្ពុជាបានឡាយ​ព្រះហត្ថលេខា«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន» ដែលបង្ហាញថា កម្ពុជាប្រកាសឲ្យប្រើច្បាប់ស្ដីពីការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសកម្ពុជានិងប្រទេសចិន ។

​​ តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយពីភាគីចិនសម្រេចការអនុម័ត កិច្ចព្រមព្រៀងនេះបានចូលជាធរមាន ដែលនឹងជួយប្រទេសកម្ពុជាបើកទីផ្សារនាំចេញទៅកាន់ប្រទេសចិន ជំរុញការនាំចេញផលិតផលស្រស់ កសិផល គ្រឿងសិប្បកម្ម និងផលិតផលផ្សេងៗចូលក្នុងទីផ្សារចិន ។

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះនឹងផ្តល់​ឱកាសវិនិយោគ​កាន់តែច្រើនដល់ក្រុមហ៊ុនប្រទេសកម្ពុជា ហើយនឹងនាំចូលបច្ចេកវិទ្យា​ថ្មី ចំណេះដឹង ជំនាញការ ផ្តល់ឱកាសការងារ​កាន់តែច្រើន​ ដែលនឹងជំរុញការផលិតកម្មក្នុងស្រុកខែ្មរ ។

​​ យោងតាមកិច្ចព្រមព្រៀងនេះ ភាគីចិននឹងផ្តល់អាទិភាពលើការនាំចូលសម្រាប់កម្ពុជា គឺផលិតផលដែល​មានពន្ធ​សូន្យដល់ ៩៧.៥៣% នៃប្រភេទពន្ធទាំងអស់ រួមមានសម្លៀកបំពាក់ ស្បែកជើង ផលិតផលកសិកម្មជាដើម ។ ភាគីកម្ពុជា​នឹងផ្តល់អាទិភាពលើការនាំចូលសម្រាប់ប្រទេសចិន គឺផលិតផលដែលមានពន្ធសូន្យដល់ ៩០% នៃប្រភេទ​ពន្ធ​ទាំងអស់  រួមមានសម្ភារៈ និងផលិតផលវាយនភ័ណ្ឌ គ្រឿងអេឡិចត្រូនិកជាដើម ។

នា​ថ្ងៃទី ១២ ​ខែតុលា ឆ្នាំ២០២០ ​ឯកឧត្តម ​ចុងសាន ​រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្មចិន​ និងឯកឧត្តម ប៉ាន សូរស័ក្តិ​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានចុះហត្ថលេខាជាផ្លូវការកិច្ចព្រមព្រៀង​តាមប្រព័ន្ធវីដេអូ​នៅទីក្រុងប៉េកាំង​ និងទីក្រុងភ្នំពេញ​។​

អ្នកបកប្រែ៖刘蓉