លោកXiJinpingលើគំនិតផ្តួចផ្តើមចំនួន៥ចំណុចដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកគមនាគមន៍ទូទាំងពិភព
គមនាគមន៍គឺជាសរសៃឈាមនៃសេដ្ឋកិច្ចនិងតំណភ្ជាប់នៃអរិយធម៌។រំលឹកពីប្រវតិ្តសាស្រ្តពិភពលោកចាប់ពីផ្លូវសូត្របុរាណដល់យុគសម័យធ្វើនាវាចរណ៍តាមសមុទ្រដល់បណ្តាញគមនាគមន៍ទំនើបគមនាគមន៍បានជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចនិងការផ្លាស់ប្តូរវប្បធម៌ធ្វើឱ្យពិភពលោកតភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ។
ថ្ងៃទី១៤ខែតុលាលោកXiJinpingប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើកមហាសន្និបាតគមនាគមន៍ប្រកបដោយនិរន្តរភាពជាសកលនៃអង្គការសហប្រជាជាតិលើកទី២ព្រមនិងថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូដោយធ្វើការវិភាគយ៉ាងស៊ីជម្រៅអំពីស្ថានការណ៍ពិភពលោកបច្ចុប្បន្ននិងលើកឡើងនូវគំនិតផ្តួចផ្តើមចំនួន៥ចំណុចដើម្បីរួមចំណែកជាតម្រិះប្រាជ្ញាចិនក្នុងការជំរុញកិច្ចសហប្រតិបត្តិការផ្នែកគមនាគមន៍ទូទាំងពិភពលោក។ខាងក្រោមជាគំនិតផ្តួចផ្តើមទាំង៥នេះ។