ក្រសួង​ការបរទេស​ចិន​៖ភាគី​ចិន​មាន​​ជំនឿចិត្ត​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍កីឡា​អូឡាំពិកដ៏អស្ចារ្យមួលើក​ជូន​ដល់ពិភពលោក

2021-10-15 18:15:07 |ប្រភព:CRI

  ថ្ងៃទី ១៣ ខែតុលា តាម​ការផ្សាយ​ដំណឹង​បាន​ឱ្យ​ដឹងថា លោក​John Coates អនុប្រធានគណៈកម្មាធិការកីឡា​អូឡាំពិកអន្តរជាតិ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា គណៈកម្មាធិការកីឡា​អូឡាំពិកអន្តរជាតិ​មិនដាក់សម្ពាធលើប្រទេស​ចិន​ដែលជា​ម្ចាស់ផ្ទះរៀបចំ​ការ​ប្រកួត​កីឡា​អូឡាំពិករដូវរងាឆ្នាំ ២០២២ ដោយសារ​តែ​ការ​ចេញ​ផ្សាយ​របស់​ប្រទេស​លោកខាង​លិច​​​នូវ​អ្វី​ដែល​ហៅថា​“ កំណត់ត្រាសិទ្ធិមនុស្ស”នោះ​ឡើយ​ ។ ប្រទេស​ណាមួយ​ធ្វើពហិការប្រកួតកីឡាអូឡាំពិករដូវរងា​ក្រុងប៉េកាំង​គ្មានន័យអ្វី​ឡើយ ។ 

  លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិនបាន​គូស​បញ្ជាក់ថា ភាគី​ចិន​រីករាយ​សហការ​ជា​មួយ​សហគមន៍​អន្តរជាតិ​ក្នុង​ការ​រួមគ្នា​ប្រឆាំងនឹងការ​ធ្វើ​នយោបាយ​ធូប​នីយកម្ម​សកម្មភាព​កីឡានិងចាប់​ដៃគ្នា​ដើម្បីបង្ហាញពីស្មារតីអូឡាំពិកដែលកាន់តែ​​រួម​សាមគ្គី ជួយ​ទៅវិញទៅមក រួម​សុខ​រួម​ទុក្ខ​ ដើម្បី​ឆ្ពោះទៅ​អនាគតជាមួយគ្នា ។