វេទិកាវិទ្យាសាស្រ្តពិភពលោកស្តីពីការសឹក្សាអំពីប្រទេសចិនលើកទី៩ក្រោមប្រធានបទ "បក្សកុម្មុយនីស្តចិន ប្រទេសចិន និងពិភពលោក"បានបើកធ្វើនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិក្រុងសៀងហៃកាលពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ខែតុលា។
តាមដំណឹងបានឱ្យដឹងថា វេទិកានេះនឹងអញ្ជើញបញ្ញវន្តល្បីឈ្មោះទាំងក្នុងនិងក្រៅប្រទេសចំនួន១៥៦រូបឱ្យចូលរួម ក្នុងចំណោមនោះ មានភ្ញៀវកិត្តិយសចំនួន៧១រូបចូលរួមសន្និសីទទល់មុខគ្នា ភ្ញៀវកិតិ្តយសចំនួន៨៥រូបចូលរួមសន្និសីទតាមប្រព័ន្ធវីដេអូ ។ អង្គប្រជុំនឹងពិភាក្សាអំពីប្រវត្តិសាស្រ្ត១០០ឆ្នាំនៃបក្សកុម្មុយនីស្តចិនព្រមទាំងការអភិវឌ្ឍរបស់ប្រទេសចិននិងពិភពលោកនាពេលអនាគត លើវិស័យនានាដូចជាគោលនយោបាយ សេដ្ឋកិច្ច សង្គមនិងទំនាក់ទំនងអន្តជាតិជាដើម៕