បណ្តាញអគ្គិសនីសម្រាប់ផ្លូវដែករវាងចិននិងឡាវបានបញ្ជូនថាមពលអគ្គិសនីដោយជោគជ័យជាលើកដំបូងផ្លូវដែករវាងចិននិងឡាវនឹងដាក់ឱ្យប្រើប្រាស់ពេលដ៏ខ្លីខាងមុខ

2021-10-18 17:47:14 |ប្រភព:CRI

    កាលពី​ម៉ោង​ ១០ ថ្ងៃទី​ ១៧ ខែ​តុលា​តាមម៉ោង​ក្នុងតំបន់​ ផ្លូវ​ដែក​រវាង​ចិននិង​ឡាវ​បាន​​បញ្ជូនថាមពល​​អគ្គិសនី​ដោយ​ជោគជ័យ​ជា​លើកដំបូង​ បណ្តាញ​អគ្គិសនី​ទាំងមូល​​និង​បរិក្ខារ​ពាក់ព័ន្ធ​សុទ្ធតែ​មាន​ចរន្ត​អគ្គិសនី​ ។

   ក្របខ័ណ្ឌ​បញ្ជូន​ថាមពល​អគ្គិសនី​លើកនេះ​គ្របដណ្តប់​ខ្សែ​ផ្លូវ​ដែកប្រវែង​ ៤២២,៤៤១ ​គីឡូ​ម៉ែត្រ​ និង​​មាន​ចំណតចំនួន​ ២០ ដូចជា​ ​Bo Ding, Mong Sai, Luang Prabang, Gashi, Vientianeជាដើម​ ។

  សូម​បញ្ជាក់​ថា​  ការ​បញ្ជូនថាមពល​​អគ្គិសនី​លើកនេះ​បាន​តាំង​មូល​ដ្ឋាន​ដ៏រឹងមាំ​ក្នុង​ការ​សម្រេច​បាន​នូវ​គោល​ដៅ​នៃ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​​ផ្លូវ​ដែក​រវាង​ចិននិង​ឡាវនៅ​ខែ​ធ្នូ​ឆ្នាំ​២០២១​ ។​