តាមដំណឹងនៃការិយាល័យវិស្វកម្មអវកាសដឹកមនុស្សចិនឱ្យដឹងថា បន្ទាប់ពីយានអវកាសដឹកមនុស្ស Shenzhou -១៣ សម្រេចបាននូវការតភ្ជាប់ដោយស្វ័យប្រវត្ត អវកាសយានិកចំនួន ៣ រូបចេញពីបន្ទប់ត្រឡប់ចូលទៅក្នុងបន្ទប់តារាវិថី ។ បន្ទាប់ពីបញ្ចប់កិច្ចការផ្សេងៗតាមនីតិវិធី មេបញ្ជាការ Zhai Zhigang បានបើកទ្វារបន្ទប់ស្នូល Tianhe ។ នៅវេលាម៉ោង ៩ និង៥៨ នាទី ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១ តាមម៉ោងក្រុងប៉េកាំង លោក Zhai Zhigang អ្នកនាង Wang Yaping និងលោក Ye Guangfu បានចូលក្នុងបន្ទប់ស្នូល Tianhe ទាំងមុនទាំងក្រោយ ដូចនេះ ស្ថានីយអវកាសចិនក៏អបអរទទួលក្រុមអាកាសយានិកទី ២ និងអវកាសយានិកស្រីរូបដំបូងបង្អស់ដែរ ។ ក្រោយមក ក្រុមអាកាសយានិកនឹងអនុវត្តការងារពាក់ព័ន្ធតាមផែនការ ។
រូបភាពរបស់លោក Zhai Zhigang អ្នកនាង Wang Yaping និងលោក Ye Guangfu កំពុងបក់ដៃសាកសួរសុខទុក្ខចំពោះប្រជាជន ដែលជាអវកាសយានិកចំនួន ៣ រូបនៅលើយានអវកាសដឹកមនុស្ស Shenzhou -១៣ បានចូលក្នុងបន្ទប់ស្នូលដោយជោគជ័យ។
អ្នកបកប្រែ៖刘蓉