ឆ្នាំនេះជាខួបទី ៣០ នៃការបោះពុម្ពផ្សាយសៀវភៅសស្តីពី"ស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសចិន"។លោកZhaoLijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួរនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ១៨ខែតុលា ថា ប្រទេសចិនទទួលបាននូវសមិទ្ធផលនៃការអភិវឌ្ឍផ្នែកសិទ្ធិមនុស្សដែលពិភពលោកយកចិត្តទុកដាក់ ហើយថែមទាំងបានរួមចំណែកដ៏ធំសម្បើមក្នុងការអភិវឌ្ឍបុព្វហេតុសិទ្ធិមនុស្សរបស់ពិភពលោកផងដែរ។
ពេលកន្លងទៅនេះ ពិធីសំណេះសំណាលដើម្បីរំលឹកខួបទី ៣០ នៃការបោះពុម្ពផ្សាយសៀវភៅសស្តីពី“ស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសចិន” បានធ្វើឡើងនៅទីក្រុងប៉េកាំង ដោយបានធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅអំពីសារៈសំខាន់នៃទ្រឹស្តីដែលចែងក្នុងសៀវភៅសនិងសមិទ្ធផលនៃការអភិវឌ្ឍបុព្វហេតុសិទ្ធិមនុស្សរបស់ប្រទេសចិន។ សៀវភៅសនេះគឺជាឯកសារផ្លូវការដំបូងបង្អស់របស់ប្រទេសចិនក្រោមប្រធានបទស្តីពីសិទ្ធិមនុស្សដែលបានចេញផ្សាយចំពោះពិភពលោកដែលបានបង្ហាញយ៉ាងលម្អិតនិងពេញលេញនូវគោលជំហរនិងទស្សនៈជាមូលដ្ឋានរបស់ចិនលើបញ្ហាសិទ្ធិមនុស្ស និងការពិតដែលប្រជាជនចិនទទួលបានសិទ្ធិមនុស្សយ៉ាងពេញលេញ ហើយក៏ជានិមិត្តសញ្ញានៃការអភិវឌ្ឍបុព្វហេតុសិទ្ធិមនុស្សរបស់ប្រទេសចិនផងដែរ។