ពិព័រណ៍វេទិកាអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសន្តិសុខសកលនៃវេទិកាប៉អៅសម្រាប់អាស៊ីបានបើកធ្វើកាលពីថ្ងៃទី១៨ខែតុលា

2021-10-19 18:12:21 |ប្រភព:CRI

  រសៀល​ថ្ងៃទី​ ១៨ ខែ​តុលា​ ពិព័រណ៍​វេទិកា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សន្តិសុខសកល​នៃ​វេទិកា​ប៉អៅ​សម្រាប់អាស៊ីបាន​បើកធ្វើ​នៅមជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ក្រុង​Changsha ខេត្ត​Hunan កាលពី​​ថ្ងៃទី​ ១៨ ខែ​តុលា​ ។

  សូម​បញ្ជាក់​ថា​ ពិព័រណ៍​វេទិកា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សន្តិសុខសកល​នៃ​វេទិកា​ប៉អៅ​សម្រាប់អាស៊ី​ជា​សន្និសីទអន្តរជាតិដំបូង​បង្អស់​​​ដែល​ផ្តោត​សំខាន់​លើ​ប្រធាន​បទ “​​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​បញ្ហា​សន្តិសុខ​មិនមែន​​ប្រពៃណី​”  ។  ពិព័រណ៍​នេះ​ជា​ផ្នែក​មួយ​នៃ​វេទិកា​លើកនេះ​និងជាសកម្មភាព​សំខាន់នៃ​សន្និសីទ​​ក្រោម​ប្រធាន​បទ​ “ សន្តិសុខ​សេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​ជា​និរន្តរភាពក្នុង​បរិបទបម្រែបម្រួល​​ខ្លាំង​ “ ដែល​បាន​រួម​ចំណែក​ជា​តម្រិះ​ប្រាជ្ញា​អាស៊ី​និងផែនការ​ចិន​ដល់​ការអភិវឌ្ឍ​និង​សន្តិសុខ​ពិភពលោក​ ។