ថ្លែងក្នុង​កិច្ចប្រជុំពិភាក្សាលើក​ទី ៣៤ នៃការិយាល័យ​នយោបាយ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ លោក​ស៊ី ជីនភីង​គូសបញ្ជាក់ថា ត្រូវ​ក្តាប់​ជាប់​និន្នាការ​និង​ក្រឹតក្រមនៃការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​ ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថល​​ចិនឱ្យ​អភិវឌ្ឍ​ប្រកប​ដោយ​ភាព​រឹងមាំ​

2021-10-20 16:09:40 |ប្រភព:CRI

  កាលពីរសៀល​ថ្ងៃទី ១៨ ខែតុលា ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិនបាន​រៀបចំ​កិច្ចប្រជុំពិភាក្សា​លើក​ទី ៣៤​ ដើម្បី​សិក្សា​អំពីការអភិវឌ្ឍ​ដ៏​រឹងមាំ​នៃ​​សេដ្ឋកិច្ចឌីជីថល​របស់ប្រទេសចិន​​ ។ 

  ថ្លែង​ក្នុង​កិច្ចប្រជុំ​លើក​នេះ លោក​ស៊ី ជីនភីង​ អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​គូសបញ្ជាក់​ថា សេដ្ឋកិច្ច​ឌីជីថល​បាននិង​កំពុងក្លាយ​ទៅ​ជា​កម្លាំង​គន្លឹះ​សម្រាប់ការ​រៀបចំឡើងវិញ​នូវ​ធនធាន​សំខាន់​ៗជាសកល​ រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ជាសកល និង​​កែ​ប្រែ​និម្មាបនកម្ម​ប្រកួតប្រជែង​ជាសកល ។ យើងត្រូវ​​ឈរ​លើមូលដ្ឋាន​នៃ​​ការ​សម្រប​សម្រួល​ស្ថានការណ៍​យុទ្ធសាស្រ្ត​នៃ​ការ​ស្តារ​ភាព​រុងរឿង​ដ៏​មហិមា​​នៃ​ប្រជាជាតិ​ចិនឡើងវិញ​​ និង​ស្ថានការណ៍​ប្រែប្រួលដ៏​​ខ្លាំង​ក្លារបស់​ពិភពលោក​ ដើម្បី​សម្រប​សម្រួល​ស្ថានការណ៍​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស និង​រឿង​សំខាន់​ទាំង​ពីរ​គឺ​ការអភិវឌ្ឍ​និង​សន្តិសុខ បង្ហាញ​នូវ​ឧត្តមភាព​ខាង​ទិន្នន័យដ៏​ច្រើនសន្ធឹក​​និង​លក្ខខណ្ឌ​ប្រើប្រាស់​ដ៏​សម្បូរ​បែប ជំរុញ​បច្ចេកវិទ្យា​​ឌីជីថល​និង​សេដ្ឋកិច្ច​ពិត​ឱ្យ​រួមបញ្ចូល​គ្នា​យ៉ាង​ស៊ី​ជម្រៅ ផ្តោត​សំខាន់​លើ​ការ​ផ្លាស់ប្តូរ​រូបមន្ត​និង​ធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​​មុខរបរប្រពៃណី ​ជំរុញ​ឱ្យ​បង្កើតឧស្សាហកម្ម​ថ្មី ​មុខរបរថ្មី និង​រូបមន្ត​ថ្មី សំដៅ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ឌីជីថល​របស់​ប្រទេសចិន​មានសន្ទុះ​​កាន់តែខ្លាំងក្លា​ កាន់តែប្រសើរឡើង និង​កាន់តែ​ធំ​ជាបន្តបន្ទាប់​ ៕