លោក​​HuChunhua សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​អញ្ជើញ​ចូលរួម​និង​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បើក​វេទិកា​ជាន់​ខ្ពស់​ស្តីពី​ការ​អភិវឌ្ឍ​ជនបទ​ឆ្នាំ​២០២១

2021-10-20 16:11:00 |ប្រភព:CRI

  ​វេទិកា​ជាន់​ខ្ពស់​ស្តីពី​ការ​អភិវឌ្ឍ​ជនបទ​ឆ្នាំ​២០២១បាន​បើកធ្វើ​នៅក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​ ១៩ ខែ​តុលា​ លោក​HuChunhua សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិនបាន​​អញ្ជើញ​ចូលរួម​និង​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បើក​វេទិកា​នេះ​ ។

  លោក​ ​HuChunhua បានគូស​​បញ្ជាក់ថា​ ជា​និច្ចកាល​​​ ប្រទេស​ចិនតែងតែ​​ជា​អ្នក​ផ្តួចផ្តើម​គំនិត​យ៉ាង​សកម្ម អ្នក​ជំរុញ​យ៉ាង​ខ្លាំង​និ​ងជា​អ្នក​រួម​ចំណែក​ដ៏​សំខាន់​​ក្នុង​កិច្ច​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​និង​ការ​អភិវឌ្ឍ​ជនបទ​លើ​ផ្ទៃ​អន្តរជាតិ​ ។ ប្រទេស​ចិន​សូម​ស្វាគមន៍​បណ្តា​ប្រទេស​នានា​​ចូលរួម​ជាមួយ​គំនិត​ផ្តួច​ផ្តើម​ស្តីពី​ការ​អភិវឌ្ឍ​ជា​សកល​ និង​រីក​រាយ​រួម​សហការ​ជាមួយ​សហគមន៍​អន្តរជាតិ​ ដើម្បី​ជំរុញ​ការ​ផ្លាស់ប្តូរ​និង​កិច្ច​សហប្រតិបត្តិការក្នុង​វិស័យ​​អភិបាល​កិច្ចការ​​កាត់​បន្ថយ​ភាពក្រី​ក្រ​និង​ការ​អភិវឌ្ឍ​ជនបទ​​ ក៏ដូច​ជា​ធ្វើ​កិច្ច​ខិតខំប្រឹងប្រែង​ជា​បន្ត​បន្ទាប់ក្នុង​ការ​ជំរុញ​របៀបវារៈអភិវឌ្ឍន៍​ជា​និរន្តរភាព​នៃអង្គការ​សហប្រជាជាតិ​ឆ្នាំ​២០៣០ផងដែរ​ ។