វ៉ាក់សាំងចិនជាទំនុកចិត្តដល់ការចាប់ផ្តើមបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមប្រទេសកម្ពុជាឡើងវិញ

2021-10-20 16:11:42 |ប្រភព:xinhua

  នាថ្ងៃទី ១៤ ខែតុលា វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន ២ លានដូសទៀត ដែលជាជំនួយរបស់​រដ្ឋាភិបាលចិន​បាន​មក​ដល់​ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការរបស់ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា វ៉ាក់សាំងនេះបង្ហាញពីមិត្តភាពចិន និងកម្ពុជាមិនអាចបំបែកបាន ។ ដោយសារអត្រាការចាក់វ៉ាក់សាំង​របស់​ប្រជាជនកម្ពុជាមានភាពខ្ពស់ យើងជឿជាក់ថា នៅមុនចុងឆ្នាំនេះ យើងនឹងបើកព្រំដែនឡើងវិញសម្រាប់​ភ្ញៀវទេសចរ​បរទេសដែលបានចាក់វ៉ាក់សាំង ។

នាថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ បុគ្គលិកការងារកំពុងដឹកជញ្ជូនវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac)នៅព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ  ដែលជាជំនួយរបស់រដ្ឋាភិបាលចិនដល់ប្រទេសកម្ពុជា ។

  តាមទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា ប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងវិធីសាស្ត្រ ៣ គឺការទិញ យន្តការCOVAX និងការផ្តល់ជំនួយ ក្នុងចំណោមនោះ វ៉ាក់សាំងភាគច្រើនបានមកពីការទិញពីក្រុមហ៊ុនចិន​ និងជំនួយរបស់រដ្ឋាភិបាលចិន ។ គិតមកដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ មានប្រជាជនកម្ពុជាចំនួនសរុប ១៣.៥ លានបានចាក់វ៉ាក់សាំងដូសទី ១ ដែលស្មើនឹង ៨៤% នៃប្រជាជនប្រទេសកម្ពុជាចំនួន ១៦ លាននាក់  ។

  លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា  វ៉ាក់សាំងចិនមានប្រសិទ្ធភាពខ្លាំងណាស់ ដែលបានផ្តល់ទំនុកចិត្តដល់​ការ​ចាប់ផ្តើម​បើកសកម្មភាពសេដ្ឋកិច្ច និងសង្គមប្រទេសកម្ពុជាឡើងវិញ រដ្ឋាភិបាលកម្ពុជាកំពុង​ធ្វើការបង្កើន​ល្បឿននៃការ ចាក់វ៉ាក់​សាំងដូសទី ៣ ។

  លោក លូ​ ជូ អ្នកគ្រប់គ្រង​ទូទៅផ្នែកអាជីវកម្មនៃក្រុមហ៊ុនអាកាសចរណ៍ខាងត្បូងរបស់ប្រទេសចិន បានអនុវត្ត​កិច្ចការគាំទ្រការដឹកជញ្ជូនវ៉ាក់សាំងលើកទី ២១ បានប្រាប់អ្នកសារព័ត៌មានថា តាំងពីខែមីនា ឆ្នាំ ២០២១ វ៉ាក់សាំងចិន​បានត្រូវដឹកជញ្ជូនដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ ដែលបានធ្វើឱ្យប្រជាជនកម្ពុជា និងជនជាតិបរទេសដែលស្នាក់នៅ​ប្រទេសកម្ពុជាទទួលបានវ៉ាក់សាំងការពារទាន់ពេល សព្វថ្ងៃនេះ ករណីឆ្លងជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជាត្រូវបាន កាត់បន្ថយជារៀងរាល់ថ្ងៃ ប្រជាជនកាន់តែមានសុវត្ថិភាព ។ លោក លូ ជូ បានរៀបរាប់ថា ពេលមិត្តរួមការងារខ្មែរ​របស់យើងទទួលដំណឹងដែលយើងបានដឹកជញ្ជូនវ៉ាក់សាំងចិនម្តងទៀត ពួគគាត់លើកមេដៃ ហើយនិយាយលេងសើចថា យើងជា”ក្រុមហ៊ុនអាកាសចរណ៍ដឹកជញ្ជូនវ៉ាក់សាំង ។”

  នាថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ នារីម្នាក់់កំពុងចាក់វ៉ាក់សាំងSinovacនៅភ្នំពេញ ។

  នាថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ ប្រជាពលរដ្ឋខ្មែរបាន តម្រៀបជាជួរចាក់វ៉ាក់សាំងនៅកន្លែង​ចាក់វ៉ាក់សាំង​ដើម្បីចាក់វ៉ាក់សាំងដូសទី ៣ ពួកគេជឿជាក់ថាវ៉ាក់សាំងចិនមានប្រសិទ្ធិភាព ហើយមានសេចក្តីសង្ឃឹមថា សកម្មភាព​សេដ្ឋកិច្ចនឹងងើបឡើងវិញក្នុងពេលឆាប់ៗនេះ ។

  លោកស្រី សា លីណា មានអាយុ ៣០ ឆ្នាំ ជាជាងអ៊ុតសក់មួយរូប លោកស្រីបានចាក់វ៉ាក់សាំងSINOVACដូសទី ៣ រួចរាល់ហើយ ។ លោកស្រីបានប្រាប់អ្នកសារព័ត៌មានថា ដោយសារខ្ញុំត្រូវទាក់ទងជាមួយភ្ញៀវ មានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩ ដូច្នេះ វ៉ាក់សាំងសំខាន់ណាស់ ។ លោកស្រី សា លីណា និងប្តីបានចាក់វ៉ាក់សាំងដូសទី ៣ ហើយ កូនពីរនាក់ក៏បានចាក់វ៉ាក់សាំង SINOVAC ដូសទី ២ ហើយផងដែរ ។

  លោក លូ ជូ បានរៀបរាប់ទៀតថា អនុវត្តតាមតម្រូវការរបស់រដ្ឋាភិបាលចិននិងកម្ពុជា ការដឹកជញ្ជូនវ៉ាក់សាំងចិន​ទៅ​កាន់​ប្រទេសកម្ពុជាជាបេសកកម្មរបស់យើង ខ្ញុំជឿជាក់ថា ប្រទេសកម្ពុជាពិតជានឹងទទួលជោគជ័យ​ក្នុងការប្រឆាំង​នឹងជំងឺកូវីដ-១៩​ ។

  អ្នកបកប្រែ៖刘蓉