ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ បានរៀបចំសកម្មភាព”ថ្ងៃបើកចំហតាមបណ្តាញអីុនធើណែត”

2021-10-20 16:22:08 |ប្រភព:xinhua

  ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ ដែលសាងសង់ដោយក្រុមហ៊ុន China's Huaneng Hydrolancang International Energy បានរៀបចំសកម្មភាព”ថ្ងៃបើកចំហតាមបណ្តាអីុនធើណែត” ក្រោមប្រធានបទ”ផឹកទឹកទន្លេតែមួយ បន្តរៀបរាប់មនោសញ្ចេតនាទន្លេឡានឆាង-មេគង្គ” តាមប្រព័ន្ធវីដេអូជូនទស្សនិកជនទស្សនាស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ ។

  ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២សាងសង់ដោយក្រុមហ៊ុនHuaneng HydroLancang International Energy នៃក្រុមហ៊ុន China's Huaneng Hydrolancang International Energy ។ ស្ថានីយ៍វារីអគ្គិសនី ស្ថិតនៅខេត្ត​ស្ទឹងត្រែង ផ្តល់កម្លាំងអគ្គិសនីសរុបចំនួន ៤០ម៉ឺនគីឡូវ៉ាត់ ជាស្ថានីយ៍វារីអគ្គិសនីធំជាងគេនៅប្រទេសកម្ពុជា ។ តាំងពីស្ថានីយ៍វារីអគ្គិសនីចាប់ផ្តើមធ្វើដំណើរការ បានផ្តល់ថាមពលអគ្គិសនីបៃតងដល់ទីក្រុងភ្នំពេញ ដែលបាន​ដោះស្រាយស្ថានភាពខ្វះខាតអគ្គិសនី និងថាមពលរបស់កម្ពុជាដោយពឹងផ្អែកលើការនាំចូល ហើយកាត់បន្ថយថ្លៃ​ដើមអគ្គិសនីរបស់ប្រទេសកម្ពុជា ។

  អ្នកបកប្រែ៖刘蓉