“ផែនការមេស្តីពីការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩សម្រាប់ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៤” បានប្រកាសនៅថ្ងៃទី ២០ខែតុលា ដែលមានវិធានការសំខាន់ៗដូចជា ៖ ការគ្រប់គ្រងបែបបិទដិតក្នុងដំណើរទាំងមូល ការតាមដានប្រភពនៃខ្សែសង្វាក់ទាំងមូល ការចាក់វ៉ាក់សាំងដល់មនុស្សពាក់ព័ន្ធទាំងអស់ ការធ្វើតេស្តអាស៊ីតនុយក្លេអិចទាំងអស់និងការចេញចូលដោយមានការត្រួតពិនិត្យទាំងស្រុង ដើម្បីបង្កើតជា“ខ្សែបន្ទាត់ការពារជំងឺឆ្លងនៅ ព្រំដែន ទីក្រុងតំបន់និងពន្លាពិព័រណ៍” ដើម្បីកាត់បន្ថយហានិភ័យដែលទាក់ទិននឹងជំងឺឆ្លងមកនៅត្រឹមកម្រិតអប្បបរមាក្នុងន័យធានាឱ្យពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៤ប្រព្រឹត្តិទៅយ៉ាងរលូន។
គួរបញ្ជាក់ថា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៤ នឹងបើកធ្វើនៅទីក្រុងសៀងហៃចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែវិច្ឆិកាឆ្នាំ ២០២១ ខាងមុខ។