នាថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានផ្តល់វ៉ាក់សាំងជាច្រើនដល់ប្រទេសកម្ពុជា វ៉ាក់សាំងទាំងនោះមានប្រសិទ្ធភាពខ្លាំងណាស់ក្នុងការការពារជីវិតប្រជាជនខ្មែរ ប្រជាជនខ្មែរមានសំណាងល្អដែលបានទទួលនិងចាក់វ៉ាក់សាំងទាន់ពេលវេលា ។
នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១៧៥ ករណី អ្នកជំងឺចំនួន ២៧១ នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១១នាក់។ គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៧,០៣៥នាក់ អ្នកជាសះស្បើយសរុបចំនួន១១១,៤២០នាក់ ករណីស្លាប់សរុបចំនួន២,៦៨១នាក់។
សម្តេចតេជោបានបញ្ជាក់ថា តាំងពីឆ្នាំនេះមក ភាគីចិនបានផ្តល់វ៉ាក់សាំងជាច្រើនដល់ភាគីកម្ពុជា ហើយបានផ្តល់ជំនួយសម្ភារៈប្រឆាំងកូវីដ-១៩ជាច្រើន ដែលបានគាំទ្រកិច្ចការប្រឆាំងកូវីដ-១៩ដល់រដ្ឋភិបាលកម្ពុជា។ គិតត្រឹមថ្ងៃទី១៨ ខែតុលា កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានសរុប ១៣,៦០៩,៥២១នាក់ ស្មើនឹងជាង ៨៥ ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់។ ក្នុងនោះអ្នកចាក់ដូសទី២ បានចំនួន ១២,៧១៤,៦៧៥នាក់ និងអ្នកចាក់ដូសទី៣ បានចំនួន ១,៤៨០,៧៤៧នាក់។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការវ៉ាក់សាំងនេះ ជាគន្លឹះដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ វ៉ាក់សាំងបានសង្គ្រោះជីវិតប្រជាជនខ្មែរជាច្រើន ។
ចំពោះអ្នកស្លាប់ថ្មីចំនួន១១នាក់ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាមរបាយការណ៍ពីក្រសួងសុខាភិបាល ចំពោះអ្នកស្លាប់ថ្មីចំនួន១១នាក់មាន ៨ នាក់មិនចាក់វ៉ាក់សាំង អ្នកដទៃ៣នាក់ស្លាប់ដោយជំងឺផ្សេងៗ ។ សម្តេចតេជោព្រួយបារម្ភដល់ប្រជាជនដែលមិនចាក់វ៉ាក់សាំង ហើយអំពាវនាវថា “អ្នកមិនទាន់ចាក់វ៉ាក់សាំង ត្រូវទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា”។
សម្តេចតេជោ បានគូសបញ្ជាក់ថា ក្រោយពេលបុណ្យភ្ជុំបិណ្ឌដែលមានការបើកឡើងវិញនូវសកម្មភាពរបស់ប្រជាពលរដ្ឋនោះ មិនមានផ្ទុះការរីករាតត្បាតជំងឺកូវីដ១៩នោះឡើយ។ កម្ពុជានឹងឈានទៅបើកសកម្មភាពសេដ្ឋកិច្ចគ្រប់វិស័យឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ បើស្ថានភាពនៃការរាតត្បាតជំងឺកូវីដ១៩ ស្ថិតក្នុងស្ថានភាពដូចពេលបច្ចុប្បន្ន។
អ្នកបកប្រែ៖刘蓉