ចាប់ពីម៉ោង០ដល់ម៉ោង២៤ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ខេត្តចំនួន៣១(បូករួមទាំងមណ្ឌលស្វយ័ត និងទីក្រុង)និង កងផលិតកម្មនិងការស្ថាបនាភូមិភាគស្វយ័តស៊ីជាំងនៃប្រទេសចិន បានរាយការណ៍ករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩បានបន្ថែម ៤៣ ករណី ក្នុងនោះ ករណីនាំចូលពីមានចំនួន ១៥ ករណី ករណីក្នុងស្រុកមាន ២៨ ករណី(តំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុងមាន ១១ ករណី ខេត្តកានស៊ូមាន ៩ ករណី ខេត្តសៀនស៊ីមាន ៣ ករណី តំបន់ស្វយ័តជាជាតិហ៊ួយ នីងសៀមាន ២ ករណី ទីក្រុងប៉េកាំងមាន ១ ករណី ខេត្តគួយចូវមាន ១ ករណី ខេត្តឈីងហៃមាន ១ ការណី) គ្មានករណីស្លាប់។ ថ្ងៃនេះផងដែរ មានអ្នកជាសះស្បើយចំនួន ១៧ ករណី។
អ្នកបកប្រែ៖李润菁