លោកXiJinpingប្រធានរដ្ឋចិនបន្តការត្រួតពិនិត្យការងារនៅក្រុងDongyingខេត្តShangdong

2021-10-22 16:51:27 |ប្រភព:CRI

ថ្ងៃទី​២១ ខែតុលា ​លោក​XiJinpingប្រធានរដ្ឋ​ចិន​បាន​បន្ត​​ចុះត្រួតពិនិត្យការងារ​នៅ​ក្រុង​Dongying​ខេត្ត​Shangdong។​លោក​បាន​មក​ដល់​តំបន់​គំរូ​នៃសួន​ឧស្សាហកម្ម​ផ្នែក​កសិកម្ម​​ បច្ចេកវិទ្យា​ខ្ពស់​​នៅ​តំបន់​ដីសណ្ត​ទន្លេលឿន សហគមន៍​Yangmiao​នៃ​ឃុំ​Kenli​  វិទ្យាស្ថានសិក្សា​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍និង​ទីលាន​ខួង​នៃអណ្តូងប្រេងShengli ​ដើម្បី​សិក្សា​ស្វែង​ពី​ស្ថានការណ៍​​ប្រើប្រាស់​ចម្រុះ​នូវ​ដី​មាន​ជាតិ​​អំបិល​-ក្បុង​នៅតំបន់​ដីសណ្ត​ទន្លេលឿង​ ការ​អភិវឌ្ឍ​កសិកម្ម​ទំនើប ​ការ​ផ្លាស់ប្តូរ​លំនៅដ្ឋាន​របស់​អ្នកស្នាក់​នៅ​តំបន់​ឆ្នេរ​ទន្លេ​លឿង​និង​តំបន់​ធ្លាប់​មាន​ទឹក​ជំនន់​ ​ព្រមនិង​ស្ថានការណ៍​ស្តីពី​ការ​អភិវឌ្ឍ​បែប​ច្នៃប្រឌិត​ថ្មី​នៅ​អណ្តូងប្រេងShengliជា​ដើម៕