កាលពីថ្ងៃទី ២១ ខែតុលា លោកស្រីShu Yuting អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា គិតរហូតមកទល់ចុងឆ្នាំ ២០២០ ប្រទេសចិនបានក្លាយទៅជាទីផ្សារនាំចូលធំទីពីរលើពិភពលោកក្នុងរយៈពេល ១២ ឆ្នាំជាប់ៗ ហើយក៏ជាតំបន់គោលដៅសំខាន់សម្រាប់ការនាំចេញរបស់ប្រទេសនិងតំបន់ជាច្រើនផងដែរ ។ ប្រទេសចិនអនុវត្តយ៉ាងម៉ឺងម៉ាត់មិនងាករេនូវការជំរុញការបើកចំហចំពោះបរទេសក្នុងកម្រិតខ្ពស់ ពង្រីកការនាំចូលយ៉ាងសកម្ម ជំរុញការតភ្ជាប់នៃទីផ្សារនិងចែករំលែកធនធានសំខាន់ៗទាំងក្នុងនិងក្រៅប្រទេស ដើម្បីធ្វើឱ្យប្រទេសចិនក្លាយទៅជាទីផ្សាររបស់ពិភពលោក ទីផ្សារនៃការចែករំលែក និងទីផ្សាររបស់មនុស្សគ្រប់ៗគ្នា ។
សូមបញ្ជាក់ថា ទិន្នន័យនៃពាណិជ្ជកម្មជាមួយបរទេសគិតពីត្រីមាសទី ១ ដល់ទី ៣ របស់ប្រទេសចិនត្រូវបានប្រកាសនាពេលថ្មីៗនេះ ។ បើមើលតាមការនាំចូល ពីខែមករាដល់ខែកញ្ញា ទំហំនាំចូលរបស់ប្រទេសចិនមានចំនួនជិត ២ ទ្រីលានដុល្លារអាមេរិក បានកើនឡើង ៣២,៦%បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នានៃឆ្នាំទៅ ដែលបានបង្កើតកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត ។ បើមើលតាមស្ថានភាពអន្តរជាតិ យោងតាមទិន្នន័យថ្មីបំផុតរបស់អង្គការពាណិជ្ជកម្មពិភពលោក នៅឆមាសទី ១ សមាមាត្រនៃការនាំចេញទៅទីផ្សារអន្តរជាតិរបស់ប្រទេសចិនបានកើនពី ០.៧ឡើងដល់ ១២% ដែលបានរួមចំណែកចំនួន ១៥ %ដល់កំណើននាំចូលនៃពិភពលោក៕