ទីក្រុងគុនមីញបានចូលរួមសន្និសីទសម្ព័ន្ធស្តីពីកិច្ចសហប្រតិបត្តិការទីក្រុងទេសចរណ៍នៃតំបន់ទន្លេឡានឆាង-មេគង្គ

2021-10-25 17:47:56 |ប្រភព:云南日报

  នាថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២១ “សន្និសីទសម្ព័ន្ធស្តីពីកិច្ចសហប្រតិបត្តិការទីក្រុងទេសចរណ៍នៃតំបន់ទន្លេឡានឆាង​-មេគង្គ និងវេទិកាទេសចរណ៍វប្បធម៌អភិបាលក្រុងតំបន់ទន្លេឡានឆាង-មេគង្គ”បានរៀបចំនៅក្រុងឆុងឈីង ។ អ្នកសារព័ត៌មានបានទទួលព័ត៌មានថា ទីក្រុងគុនមីងបានចូលរួមសន្និសីទនេះក្នុងនាមជាសមាជិកនៃប្រទេសចិនលើកទីមួយក្នុងសម្ព័ន្ធទន្លេឡានឆាង-មេគង្គ ។

  សន្និសីទនេះរៀបចំដោយក្រសួងវប្បធម៌ និងទេសចរណ៍ ហើយទទួលរៀបចំដោយគណៈកម្មាធិការអភិវឌ្ឍន៍វប្បធម៌ និងទេសចរណ៍ទីក្រុងឆុងឈីង និងរដ្ឋបាលសង្កាត់ចូវឡុងផូ តាមរយៈការបណ្តាញអ៊ីនធើណិត និងនៅទីកន្លែងផ្ទាល់ ។ ក្នុងសន្និសីទនេះបានបង្កើត«ផែនការការងារ និងផែនការសកម្មភាពក្នុងរយៈពេល ៥ ឆ្នាំស្តីពីសម្ព័ន្ធទីក្រុង​ទេសចរណ៍​នៃតំបន់ទន្លេឡានឆាង-មេគង្គ» «គំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការទីក្រុងទេសចរណ៍របស់តំបន់ទន្លេឡានឆាង-មេគង្គនៅទីក្រុងឆុងឈីង »ជាដើម ដែលនឹងជំរុញការបង្កើតយន្តការសម្ព័ន្ធស្តីពីកិច្ចសហប្រតិបត្តិការ​ទីក្រុងទេសចរណ៍នៃតំបន់ទន្លេឡានឆាង-មេគង្គ ។

  អ្នកទទួលខុសត្រូវរបស់ប្រទេសពាក់ព័ន្ធ បេសកជនការទូតប្រចាំនៅប្រទេសចិន អ្នកទទួលខុសត្រូវរបស់ទីក្រុងសម្ព័ន្ធទេសចរណ៍របស់តំបន់ទន្លេឡានឆាង-មេគង្គចំនួនជាង ២០ នាក់បានជួបជុំគ្នា (រួមមានទីក្រុងណានជីន ឆុងឈីង ណាននីង ឈាងទូ គុយយ៉ាង គុនមីញ ស៊ីអាន កាំងចូវ ហាងចូវ ឆាងសា ហៃកូវ សៀម៉ែ ស៊ីជាន) អ្នកជំនាញការរបស់ប្រទេសចិន និងបរទេស ព្រមទាំងតំណាងក្រុមហ៊ុនបានជួបជុំគ្នា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ វប្បធម៌មានគុណភាពខ្ពស់ក្នុងតំបន់ទន្លេឡានឆាង-មេគង្គ ។

  ក្រៅពីនេះ សន្និសីទលើកនេះបានផ្សព្វផ្សាយLOGO និងទង់ ផ្លាកសញ្ញាអនុស្សាវរីយ៍ របស់ទីក្រុងសម្ព័ន្ធទេសចរណ៍របស់តំបន់ទន្លេឡានឆាង-មេគង្គ ។

  អ្នកបកប្រែ៖刘蓉