គណៈកម្មាធិការជាតិសុខាភិបាលចិនបានប្រកាសថា នៅថ្ងៃទី២៤ ខែតុលា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមចំនួន ៣៩ ករណី ក្នុងនោះករណីក្នុងស្រុកមានចំនួន ៣៥ ករណី

2021-10-25 17:50:43 |ប្រភព:xinhua

  ចាប់ពីម៉ោង០ដល់ម៉ោង២៤ ថ្ងៃទី២៤ ខែតុលា ខេត្តចំនួន៣១(បូករួមទាំងមណ្ឌលស្វយ័ត និងទីក្រុង)និង កងផលិតកម្មនិងការស្ថាបនាភូមិភាគស្វយ័តស៊ីជាំងនៃប្រទេសចិន បានរាយការណ៍ករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩បានបន្ថែម ៣៩ ករណី ក្នុងនោះ ករណីនាំចូលមានចំនួន ៤ ករណី ករណីក្នុងស្រុកមាន ៣៥ ករណី(តំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុងមាន ១៩ ករណី ខេត្តគួយចូវមាន ៤ ករណី ខេត្តកានស៊ូមាន ៤ ករណី ទីក្រុងប៉េកាំងមាន ២ ករណី ខេត្តហឹបៃមាន ២ ករណី ខេត្តហ៊ូណានមាន ២ ករណី ខេត្តសៀនស៊ីមាន ២ ករណី) គ្មានករណីស្លាប់។ ថ្ងៃនេះផងដែរ មានអ្នកជាសះស្បើយចំនួន ៣០ ករណី។

  អ្នកបកប្រែ៖李润菁