រសៀលថ្ងៃទី២៦ខែតុលា ខណៈពេលអញ្ជើញទស្សនាពិព័រណ៍សមិទ្ធផលច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកទេសខ្ពស់ក្នុងអំឡុងពេលអនុវត្ត “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៣ ” លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានគូសបញ្ជាក់ថា ក្នុងអំឡុងពេលអនុវត្ត “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៣ ” កិច្ចការវិទ្យាសាស្ត្រនិងបច្ចេកទេសរបស់ប្រទេសចិនទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស សមត្ថភាពច្នៃប្រឌិតថ្មីបានលើកកម្ពស់យ៉ាងខ្លាំង ដោយទទួលបានសមិទ្ធផលផ្នែកវិទ្យាសាស្ត្រនិងបច្ចេកទេសដ៏សំខាន់មួយចំនួនលើវិស័យវិទ្យាសាស្ត្រមូលដ្ឋាន បច្ចេកទេសយុទ្ធសាស្ត្រកម្រិតខ្ពស់ និងវិទ្យាសាស្ត្រនិងបច្ចេកទេសផ្នែកជីវភាពរស់នៅរបស់ប្រជាជនជាដើម ។ នេះជាផ្លែផ្ការបស់បក្សនិងរដ្ឋទាំងមូល ជាពិសេសគឺជាស្នាដៃរបស់អ្នកបម្រើការងារផ្នែកវិទ្យាសាស្ត្រនិងបច្ចេកទេសគ្រប់រូប ក្រោមការដឹកនាំយ៉ាងមុតមាំរបស់មជ្ឈិមបក្សកុម្មុយនិស្តចិន ។ បច្ចុប្បន្ននេះ ប្រទេសចិនបានចាប់ផ្តើមដំណើរថ្មីនៃកិច្ចកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ការច្នៃប្រឌិតថ្មីមានតួនាទីនិងឋានៈដ៏សំខាន់ក្រៃលែងក្នុងការអភិវឌ្ឍន៍ជាទូទៅរបស់បក្សនិងរដ្ឋ ដូច្នេះ អ្នកបម្រើការងារផ្នែកវិទ្យាសាស្ត្រនិងបច្ចេកទេសគ្រប់រូប គួរតែក្តាប់ជាប់កាលានុវត្តភាពច្នៃប្រឌិតថ្មី ខិតខំប្រឹងប្រែងធ្វើការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនិងបច្ចេកទេសខ្ពស់ ក្នុងន័យដោះស្រាយបញ្ហាពិបាកក្នុងការអភិវឌ្ឍ និងពន្លឿនការសម្រេចបាននូវការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាខ្ពស់ដោយឯករាជ្យម្ចាស់ការ ដើម្បីរួមចំណែកកាន់តែធំក្នុងការសម្រេចបាននូវការស្តារភាពរុងរឿងថ្កុំថ្កើងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ៕