ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកត្រូវការកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនា

2021-10-27 15:51:59 |ប្រភព:CRI

  នៅ​ព្រឹក​ថ្ងៃទី ​២៦ ​ខែតុលា ​លោក ​LiuHe ​សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្ត​ចិន ​ឧបនាយករដ្ឋមន្ត្រីចិន​និងជា​ប្រធាន​ប្រតិភូ​ចិន​សម្រាប់​កិច្ចសន្ទនា​ផ្នែកសេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​រវាងចិន​និង​អាមេរិក​បាន​ជួបសន្ទនា​តាម​ប្រព័ន្ធវីដេអូ​ជាមួយ​លោកស្រី ​Janet ​Yellen ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុអាមេរិក​តាម​ការ​ណាត់ ​។ ​ភាគី​ទាំង​ពីរ​បាន​ផ្លាស់ប្តូរមតិយោបល់​ប្រកបដោយ​ភាព​ជាក់ស្តែង ​ភាព​ស្មោះត្រង់​និង​លក្ខណៈ​ស្ថាបនា​អំពី​ស្ថានការណ៍ម៉ាក្រូសេដ្ឋកិច្ច​និង​កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យ​ពហុភាគី​និង​ទ្វេភាគី ​។​

    នាពេល​បច្ចុប្បន្ននេះ ​ដោយសារ​ផលប៉ះពាល់​ពី​ការរីករាលដាល​នៃ​ជំងឺកូវីដ ​១៩ ​នៅតែ​មិន​ទាន់​បញ្ចប់​នៅឡើយ ​បានជា​ការងើបឡើងវិញ​នៃសេដ្ឋកិច្ចសកល​កំពុង​ស្ថិតក្នុង​ដំណាក់​កាល​គន្លឹះ ​។ ​គ្មានអ្វី​គួរឱ្យសង្ស័យឡើយ ​ការ​បង្កើន​ការប្រាស្រ័យទាក់ទង​និង​កិច្ចសម្រប​សម្រួល​ផែ្នក​គោលនយោបាយម៉ាក្រូ​រវាង​ចិន​និង​អាមេរិក​វា​មានសារសំខាន់​ណាស់ ​។ ​ប្រការ​ដែល​គួរតែ​សង្កត់ធ្ងន់​នោះគឺ ​មានតែ​ប្រកាន់​អាកប្បកិរិយាស្មើភាព​និង​គោរព​គ្នា​ទៅវិញ​ទៅ​មក ​ទើបអាច​សម្រេចបាន​នូវ​ការប្រាស្រ័យ​ទាក់ទង​និង​កិច្ចសម្រប​សម្រួល​ដែល​ប្រកប​អត្ថន័យ ​។ ​មានតែ​ដោះស្រាយ​ការយកចិត្តទុកដាក់​ដ៏​សមហេតុផល​រវាង​គ្នា​ទៅ​វិញ​ទៅមក​តាមរយៈ​ការពិគ្រោះពិភាក្សា ​ទើប​អាច​បង្ក​លក្ខខណ្ឌ​ដ៏​ល្អ​ប្រសើរ​សម្រាប់​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេសទាំងពីរ​ប្រកបដោយ​ភាព​រឹង​មាំ ​ក៏​ដូចជា​ការងើបឡើងវិញ​នៃ​សេដ្ឋកិច្ចសកល ​។​

    បទពិសោធន៍​ប្រវត្តិសស្ត្រ​បានបញ្ជាក់ថា ​ការដែល​ភាគីចិន​និង​អាមេរិក​បានធ្វើ​កិច្ច​សន្ទនា​ប្រកបដោយ​លក្ខណៈ​ស្ថាបនា​គឺ​មាន​អំណោយផល​ដល់​ការ​កំណត់ទិសដៅ​ត្រឹមត្រូវ​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ទ្វេភាគី ​ក៏ដូចជា​ផ្តល់ផលប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ​និង​ពិភពលោក ​៕​