ព្រឹកថ្ងៃទី២៨ខែតុលា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មាន ដើម្បីជូនដំណឹងពីសភាពការណ៍ពិនិត្យពិភាក្សាលើកទី៨នូវគោលនយោបាយពាណិជ្ជកម្មជាមួយប្រទេសចិននៃអង្គការពាណិជ្ជកម្មពិភពលោក ។
លោក Wang Shouwen អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិននិងជាតំណាងរងនៃការចរចាពាណិជ្ជកម្មអន្តរជាតិរបស់ចិនបានថ្លែងថា ឆ្នាំនេះជាខួបទី២០នៃការដែលប្រទេសចិនចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ។ ពេលចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ចិនមានពិធីសារសម្រាប់ការចូលរួមនិងរបាយការណ៍ក្រុមការងារមួយ ឯកសារទាំងពីរនេះបានកំណត់ពីកាតព្វកិច្ចដែលចិនត្រូវអនុវត្តបន្ទាប់ពីចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងបញ្ជាក់ពីតារាងពេលវេលាអំពីការដែលចិនត្រូវអនុវត្តកាតព្វកិច្ចនៃអង្គការពាណិជ្ជកម្មពិភពលោក ។ ចិនបានអនុវត្តកាតព្វកិច្ចដែលកំណត់ដោយអង្គការពាណិជ្ជកម្មទាំងស្រុង ហើយពាក្យសន្យារបស់ខ្លួនក៏បានអនុវត្តទាំងស្រុងដែរ ។ ប្រការនេះទទួលបានការទទួលស្គាល់ជាទូទៅពីអគ្គនាយកគ្រប់អាណត្តិនៃអង្គការនេះនិងរដ្ឋសមាជិកភាគច្រើនដាច់ខាតនៃអង្គការពាណិជ្ជកម្មពិភពលោក ។