វេទិកាស្តីពីការអភិវឌ្ឍតំបន់ពិសោធន៍ផ្នែកពាណិជ្ជកម្មសេរីរបស់ប្រទេសចិនលើកទី២បានប្រារព្ធធ្វើ

2021-10-28 17:40:54 |ប្រភព:CRI

  ថ្ងៃ​ទី​២៧ខែ​តុលា ​វេទិកា​ស្តីពី​ការ​អភិវឌ្ឍតំបន់ពិសោធន៍​ផ្នែក​ពាណិជ្ជកម្ម​សេរី​របស់​ប្រទេស​ចិន​លើក​ទី​២​បាន​បើក​ធ្វើ​ដោយ​ជោគជ័យនៅ​សង្កាត់​​ពីន​ជាំង​ក្រុង​ហាង​ចូវ​ខេត្ត​ចឺជាំង​ប្រទេស​ចិនក្រោម​ប្រធាន​បទ​​"និម្មាបនកម្ម​ថ្មី បេសកកម្ម​ថ្មីនិង​ទំនួល​ខុស​ត្រូវ​ថ្មី” ដើម្បី​លើក​ជា​មតិ​យោបល់​និង​ប្រមូល​ផ្តុំ​គំនិត​ឯកភាព​រួម​សម្រាប់កិច្ច​កសាង​និង​អភិវឌ្ឍតំបន់ពិសោធន៍​ផ្នែក​ពាណិជ្ជកម្ម​សេរី​របស់​ប្រទេស​ចិន។

  វេទិកា​លើក​នេះ​នឹង​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​គ្នា​ជុំវិញ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន ដូច​ជា​តំបន់​ពិសោធន៍​ផ្នែក​ពាណិជ្ជកម្ម​សេរី​ជំរុញ​ការ​បង្កើត​ជា​និម្មាបនកម្ម​អភិវឌ្ឍ​ន៍​ថ្មី ជំរុញ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​គុណភាព​ខ្ពស់​របស់តំបន់ពិសោធន៍​ផ្នែក​ពាណិជ្ជកម្ម​សេរី​ ច្បាប់​កំណត់​ថ្មី​សម្រាប់​តភ្ជាប់​ជា​មួយ​ពាណិជ្ជកម្ម​អន្តរជាតិ​និង​សេដ្ឋកិច្ច​ឌីជីថល​បំពេញ​បន្ថែម​កម្លាំង​ចលករ​សម្រាប់​ការ​អភិវឌ្ឍ​នៃតំបន់ពិសោធន៍​ផ្នែក​ពាណិជ្ជកម្ម​សេរី​ជា​ដើម៕