យប់ថ្ងៃទី២៧ខែតុលា ការប្រកាសលទ្ធផលនៃទីក្រុងដែលទទួលបានរង្វាន់ទីក្រុងសិក្សា(Learning City)ឆ្នាំ២០២១បានធ្វើឡើងនៅក្នុងសន្និសីទទីក្រុងសិក្សាអន្តរជាតិលើកទី៥នៃអង្គការ UNESCO នៅក្រុង Yeonsu របស់កូរ៉េខាងត្បូង ។ ទីក្រុងសៀងហៃប្រទេសចិនបានក្លាយជាទីក្រុងសិក្សាមួយក្នុងចំណោមទីក្រុងសិក្សាឆ្នាំ២០២១នៃអង្គការ UNESCO ។ ទីក្រុងសៀងហៃមិនគ្រាន់តែទទួលបានរង្វាន់នេះជាលើកដំបូងទេ ថែមទាំងក៏ជាទីក្រុងតែមួយគត់របស់ចិនដែលទទួលបានរង្វាន់នេះក្នុងឆ្នាំ២០២១ផងដែរ ។
គួររំលឹកថា រង្វាន់ទីក្រុងសិក្សានៃអង្គការ UNESCO គឺបោះឆ្នោតជ្រើសរើសចំពោះទីក្រុងនៃរដ្ឋសមាជិកនៃបណ្តាញទីក្រុងសិក្សាទូទាំងពិភពលោកនៃអង្គការ UNESCO ។ រង្វាន់នេះបង្កើតឡើងក្នុងគោលបំណងកោតសរសើរនិងលើកទឹកចិត្តចំពោះសមិទ្ធផលដែលតំបន់នានាលើពិភពលោកទទួលបានក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងសិក្សា ព្រមទាំងបង្ហាញពីសមិទ្ធផលជាក់ស្តែងដ៏ឆ្នើម ។