ភ្នំពេញ៖ រដ្ឋាភិបាលចិនបានបន្តជួយលើកកម្ពស់វិស័យផ្សព្វ ផ្សាយនៅកម្ពុជាតាមរយៈការផ្តល់ជំនួយបច្ចេកទេសជា ច្រើន ដើម្បីពង្រឹងគុណភាពនៃការផ្សាយឱ្យកាន់តែល្អ ឆ្លើយតបទៅនឹងសេចក្តីត្រូវ ការរបស់ប្រជាពលរដ្ឋអ្នកស្តាប់ និងអ្នកទស្សនា។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ ខែតុលានេះ ឯកឧត្តម WANG WENTIAN ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបានផ្តល់សម្ភារផ្សព្វផ្សាយ និងសម្ភារបច្ចេកទេសសម្រាប់ចម្លងប្រពន្ធ័រូបភាពវីដេអូ ពីប្រព័ន្ធអានណាឡូក ទៅប្រព័ន្ធឌីជីថល ដែលជាម៉ាស៊ីនប្រភេទចាក់កាសែត VHS B TA Cam និង DV Cam របស់វិទ្យុ និងទូរទស្សន៍នៃរដ្ឋ ចិន ជូនដល់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដើម្បីទុកប្រើប្រាស់នៅក្នុងនាយក ដ្ឋាន។
ឯកឧត្តមឯកអគ្គរដ្ឋទូតចិនបានមានប្រសាសន៍ថា ការផ្តល់សម្ភារបច្ចេកទេសទំាង នេះ គឺបានកើតឡើង ពីការរឹតចំណងមិត្តភាពនៃកិច្ចសហ ប្រតិបត្តិការយ៉ាងល្អរវាងរាជ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិ បាលចិន និងក្រសួងនៃប្រទេសទំាង២ ស្របពេលដែលចំណងមិត្តភាព និងកិច្ចសហការគ្នារវាងចិននិងកម្ពុជា មានតាំងពីយូរណាស់មកហើយដែលជាចំណងយ៉ាងជ្រាលជ្រៅ ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានស្វាគមន៍យ៉ាងជ្រាលជ្រៅ ចំពោះរាល់កិច្ចសហប្រតិបត្តិការ តាមរយ:ស្ថានទូតចិនប្រចាំកម្ពុជា សម្រាប់គម្រោងនៃដំណើរការនៃកិច្ចអភិវឌ្ឍន៍ របស់ក្រសួងព័ត៌មានកម្ពុជា នៅក្នុងកម្រិតណាមួយ ដែលស្ថានទូតចិន អាចចូលរួមក្នុងកិច្ចសហប្រតិ បត្តិការបាន ។ ជាមួយនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន បានកោតសរសើរចំពោះ ឯក ឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ លើទស្សន: ក្នុងវិស័យសារព័ត៌មាន ទស្សន:អំពីស្ថានការណ៍ទូទៅទាំងនៅកម្ពុជា និងអន្តរជាតិ ជាពិសេស តែងតែបានឆ្លើយបំភ្លឺ ទៅលើមតិសាធារណជន ចំពោះបញ្ហាការបំភៃ្លបំភ្លើស និងការប្រឆាំងនានា ពីស្ថាប័នព័ត៌មាន ដើម្បីពន្យល់ដល់សាធារណជន អំពីចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងចិន និងកម្ពុជា ។ ឯកឧត្តមទូតចិនប្រចាំកម្ពុជា សង្ឃឹមជឿជាក់ថា នៅពេលបញ្ចប់នូវស្ថានភាពនៃការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ នឹងមានរៀបចំការបណ្តុះ បណ្តាលធនធានមនុស្ស តាមរយ:ដំណើរទស្សនកិច្ចសិក្សា ដកពិសោធន៍ និងសិក្ខាសា លានានា ដល់មន្រ្តីព័ត៌មានក្រសួងព័ត៌មាន និងមន្រ្តីកម្ពុជា ។
ឯកឧត្តម ខៀវ កាញារីទ្ធបានសំដែងនូវការអរគុណ ចំពោះវិទ្យុនិងទូរទស្សន៍រដ្ឋចិន ដែលបានផ្តល់នូវសម្ភារបច្ចេកទេស សម្រាប់ការងារផ្សព្វផ្សាយដល់ទូរទស្សន៍ជាតិកម្ពុជា ហើយភាគីមិត្តចិន ជានិច្ច កាលតែងតែឈរនៅខាងកម្ពុជា ក្នុងការគាំទ្រទាំងផ្នែកឧបករណ៍សម្ភារបច្ចេកទេស និងការងារបណ្តុះបណ្តាលធនធានមនុស្សដល់មន្រ្តីជំនាញរបស់ក្រសួងព័ត៌មាន ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអះអាងបញ្ជាក់ថា សម្ភារទាំង នេះ គឺពិតជាតម្រូវការចាំបាច់ សម្រាប់ទូរទស្សន៍ជាតិកម្ពុជាយកទៅប្រើប្រាស់ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៅ កម្ពុជាឱ្យកាន់តែល្អប្រសើរ៕