ថ្ងៃទី ៣១ ខែតុលា មេដឹកនាំប្រទេស G20 បានសម្តែងការគាំទ្រដល់ការបង្កើតអត្រាពន្ធលើប្រាក់ចំណូលសហគ្រាសទាបបំផុតជាសកល ហើយរំពឹងថាអាចចាប់ផ្តើមអនុវត្តនៅទូទាំងពិភពលោកនៅឆ្នាំ ២០២៣។
ក្នុងសេចក្តីប្រកាសដែលចេញផ្សាយបន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំកំពូល មេដឹកនាំប្រទេស G20 បានអំពាវនាវដល់ភាគីនានាអោយតាក់តែងច្បាប់កំណត់លម្អិតនៃការអនុវត្តក្រោមក្របខណ្ឌមានភាពបរិយាប័ន្នពាក់ព័ន្ធនឹងការបង្រួញទំហំពន្ធដារនិងផ្ទេរប្រាក់ចំណេញរវាងអង្គការអភិវឌ្ឍន៍និងសហប្រតិបត្តិការខាងសេដ្ឋកិច្ចជាមួយនិងប្រទេស G20 ។
ឥស្សរជនវិភាគបានលើកឡើងថា ការអនុវត្តគម្រោងពិស្តារនៅជំហានក្រោយត្រូវប្រកាន់ខ្ជាប់ស្មារតីពហុភាគីនិយម អាកប្បកិរិយាបើកទូលាយនិងសហការ ហើយសម្របសម្រួលតាមតម្រូវការអភិវឌ្ឍន៍នៃអង្គភាពសេដ្ឋកិច្ចដែលស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ខុសៗគ្នា ដោះស្រាយដោយសមរម្យនូវបញ្ហាសំខាន់ៗដែលបណ្តាប្រទេសយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយឥទ្ធិពលចំពោះសកម្មភាពនៃសេដ្ឋកិច្ចពិត៕