ភាគីចិនបានដាក់សំណើរសុំចូលរួម«កិច្ចព្រមព្រៀងអំពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចឌីជីថល(DEPA)»ជាផ្លូវការ

2021-11-01 17:43:01 |ប្រភព:CRI

   ក្រសួង​ពាណិជ្ជកម្មចិន​បាន​ប្រកាស​ព័ត៌មាន​តាម​វេបសាយ​របស់​ខ្លួនថា ​នៅថ្ងៃទី១ ខែវិច្ឆិកា​ ​លោក Wang Wentao ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ផ្ញើ​លិខិត​ជូនលោក O`Connor ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្មនិងកំណើន​នាំចេញ​ប្រទេស​​នូវែលសេឡង់​ថា ​​ដោយតាង​នាម​ឱ្យ​ភាគីចិន​ដាក់​សំណើរ​​សុំចូលរួម​​«កិច្ចព្រមព្រៀង​អំពី​​ទំនាក់ទំនង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ឌីជីថល(DEPA)​»ជាផ្លូវការ​ចំពោះ​នូវែលសេឡង់​ ដែលជាភាគី​រក្សាទុក​DEPA។ ​ការដាក់​សំណើរ​សុំចូលរួមDEPA ​គឺ​សមស្របនឹង​ទិសដៅ​អភិវឌ្ឍន៍ជាតិ​ចិន​ដែល​នឹង​បន្ត​ធ្វើ​កំណែទម្រង់ក្នុងស្រុក​ឱ្យ​កាន់តែ​ស៊ីជម្រៅ​​និង​បើកទូលាយ​ប្រកប​ដោយ​កម្រិតខ្ពស់​ ​​មាន​អំណោយផល​ដល់​ការបង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យ​សេដ្ឋកិច្ច​ឌីជីថល​ ជំរុញ​ការថ្នៃប្រឌិតថ្មី និងការអភិវឌ្ឍជានិរន្តរភាព​រវាង​​ចិន​និង​បណ្តា​ប្រទេស​ជា​សមាជិក​​។ ​​ជំហាន​ក្រោយ ភាគីចិន​នឹង​ចាប់ផ្តើម​អនុវត្ត​ការងារ​​បន្ទាប់​បន្សំ​ជាមួយ​បណ្តា​សមាជិក​តាម​ការកំណត់នៃDEPA៕​​