នាថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២១ សួនកម្សាន្ត Disneyរបស់ទីក្រុងសៀងហៃបានទាក់ទាញពួកគេ ។ នៅក្រោមកាំជ្រួច អ្នកទេសចរចំនួនរាប់ ម៉ឺននាក់ធ្វើតេស្តរកជំងឺកូវីដ១៩ ក្រោមការណែនាំរបស់គ្រូពេទ្យ និងមន្ត្រីប៉ូលីស ។
តាមប្រភពព័ត៌មានពីរដ្ឋាភិបាល ពេលយប់ ម៉ោង ៦ ថ្ងៃទី ៣១ ខែ តុលា សួនកម្សាន្ត Disney និងឃុំDisney បានបិទទ្វារដោយសារការពិនិត្យជំងឺកូវីដ ១៩ ។ ក្នុងរយៈពេល ១ ម៉ោងក្រោយ រដ្ឋាភិបាលជូនដំណឹងដល់អ្នកទេសចរដែលចូលក្នុងសួនកម្សាន្ត Disney និងឃុំDisney នៅថ្ងៃទី ៣០ ដល់ថ្ងៃទី ៣១ ខែតុលា ។
នាថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ មានដំណឹងល្អគឺ អ្នកទេសចរចំនួនសរុប ៣៣៨៦៣ នាក់ ដែលបានធ្វើតេស្តរកជំងឺកូវីដ១៩ មានលទ្ធផលអវិជ្ជមាន។
មានអ្នកលេងអ៊ីនធេីណែតបានបញ្ចេញយោបល់ថា “នៅយប់ថ្ងៃអាទិត្យ មានព្រឹត្តិការណ៍បន្ទាន់ រដ្ឋាភិបាលបើកមន្ទីរពេទ្យរាប់សិបសម្រាប់ការធ្វើតេស្តររកជំងឺកូវីដ១៩ មានឡានចំនួន ២០០ គ្រឿងមកទទួលអ្នកទេសចរ រឿងទាំងនេះមិនមែនកើតឡើងដោយឯកឯងទេគឺក្រុងស៊ាងហៃបានត្រៀមទុករួចជាស្រេចហើយ ។”
កាំជ្រួចត្រូវបានបាញ់បង្ហោះទៅលើមេឃ ពេលប្រឈមមុខនឹងគ្រោះមហន្តរាយ កាំជ្រួចហាក់ដូចកំពុងលួងលោមដួងចិត្តរបស់ពួកគេ ។ រឿងពិតគួរឱ្យកត់សម្គាល់គឺ រហូតមកដល់ពេលនេះ ទីក្រុងសៀងហៃមិនធ្លាប់បិទទីកក្រុងដោយទំហំ ធំ និងគ្មានប្រជាជនទាំងអស់ក្នុងទីក្រុងសៀងហៃធ្វើតេស្តររកជំងឺកូវីដ១៩ ក៏ប៉ុន្តែ ការទប់ស្កាត់ជំងឺកូវីដ១៩ដោយល្បឿនលឿននេះជាជំហានសំខាន់ៗក្នុងការសម្រេចឆន្ទៈនេះ ។ រដ្ឋបាលរបស់ទីក្រុងសៀងហៃទាមទារថា នៅពេលទទួលបានរបាយការណ៍ដែលរកអ្នកជំងឺកូវីដ១៩ ត្រូវផ្ញើគំរូទៅមជ្ឈមណ្ឌលការគ្រប់គ្រងជំងឺ ទន្ទឹមនេះដែរ ក្រុមការងារត្រូវទៅដល់កន្លែងកើតហេតុក្នុងរយៈពេល ២៤ ម៉ោង រកឃើញទីកន្លែងដែលករណីកេីតឡេីងរួមមាន កន្លែងធ្វើការ គេហដ្ឋាន ទីតាំងពាក់ព័ន្ធ និងសមាជិកគ្រួសារជាដេីម ។
អ្នកបកប្រែ៖刘蓉