លោកXi Jinpingប្រធានរដ្ឋចិននឹងថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូក្នុងពិធីសម្ពោធបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៤

2021-11-03 12:50:15 |ប្រភព:CRI

  ពិធីសម្ពោធបើក​ពិព័រណ៍​នាំចូលចិនអន្តរជាតិ​លើក​ទី​ ៤ និងជា​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​Hongqiao ​លើក​ទី​ ៤ នឹង​ប្ររព្ធឡើង​នៅ​ក្រុងសៀងហៃនៅថ្ងៃទី ៤ ខែវិច្ឆិកាឆ្នាំ​ ២០២១។ ​លោក​​Xi ​Jinpingប្រធានរដ្ឋចិននឹង​ថ្លែងសុន្ទរកថា​គន្លឹះតាមប្រព័ន្ធវីដេអូ។​

  ពិព័រណ៍នាំចូលចិនអន្តរជាតិ​លើក​ទី​ ៤ នឹងបើកធ្វើនៅក្រុងសៀងហៃពីថ្ងៃទី ​៥ ដល់ថ្ងៃទី​ ​១០​ ខែវិច្ឆិកាខាងមុខនេះ។ ​សហគ្រា​សលំដាប់​កំពូល​ទាំង​ ​៥០០ លើពិភព​លោក​និង​សហគ្រាស​​លំដាប់កំពូលក្នុងមុខរបរផ្សេងៗ​ដែលធ្លាប់​ចូលរួម​ពិព័រ៍មុនៗមាន​ចំនួន​ ៨០%​ ​នឹង​ចូល​រួម​ពិព័រ៍លើកទី ៤ នេះ ហើយចំនួន​​សហគ្រាស​ដែលចូលរួម​ពិព័រណ៌លើក​នេះ​ច្រើន​ជាង​លើក​មុន​។ ​សហគ្រាសផលិត​ស្បៀង​ធំទាំង៤ ​លើ​ពិភពលោក​ ​ក្រុម​ហ៊ុន​រថយន្ត​ធំទាំង​ ១០ ​សហក្រាស​ថាមពល​អគ្គិសនី​និង​ឧស្សាហកម្ម​ធំទាំង​ ១០ ​និង​សហគ្រាគ្រឿងសំអាង​ធំទាំង​ ១០​ នឹងចូលរួម​ពិព័រណ៍លើកនេះ​ ​ផលិតផលថ្មីដ៏ច្រើនសន្ធឹក​នឹងត្រូវ​ដាក់​តាំង​បង្ហាញ​ជាលើក​ដំបូង​។​ ​អ្នកជំនាញ​សម្គាល់ថា​ ​ពិព័រណ៌​នាំចូលចិនអន្តរជាតិបាន​ក្លាយជា​វេទិកា​ផ្លាស់ប្តូរ​សំខាន់​សម្រាប់​នវានុវត្តន៍និង​ផលិត​ផល​បច្ចេកវិទ្យាខ្ពស់​លើផ្ទៃអន្តរជាតិ​។​

      ក្នុង​ពិព័រ៍​នាំចូលចិនអន្តរជាតិលើក​ទី ៤ នេះ ​ប្រទេសចំនួន​ ១៥​ មាន​ដូចជាប្រ៊ុយណេ​​​និង​ស៊ីរីជាដើម​នឹង​បង្ហាញមុខ​ជាលើកដំបូង​។​ ប្រទេស​ដែលចូលរួមពិព័រណ៍មក​ពី​ទ្វីបទាំង៥ ​រួមមានប្រទេស​អភិវឌ្ឍន៍​ ​ប្រទេសកំពុង​អភិវឌ្ឍន៍​និង​ប្រទេសអភិវឌ្ឍ​តិចតួច​បំផុត​ ​ហើយ​ប្រទេស​តាម​បណ្តោយ​​"ខ្សែក្រវាត់និងផ្លូវ​​"បាន​ចូលរួម​យ៉ាង​សកម្មជាងគេ​៕