ថ្ងៃទី២ ខែវិច្ឆិកា សិក្ខាសាលាស្តីពីអភិបាលកិច្ចជាតិនៃប្រទេសBRICSឆ្នាំ២០២១បានបើកធ្វើនៅទីក្រុងប៉េកាំង។តំណាងជាង១៥០រូបដែលមកពីប្រទេសBRICSទាំង៥ រួមមានចិន រុស្ស៊ី ឥណ្ឌា ប្រេស៊ីលនិងអាហ្វ្រិកខាងត្បូងបានផ្លាស់ប្តូរដោយស៊ីជម្រៅនូវបទពិសោធន៍អភិបាលកិច្ចជាតិនៅកន្លែងផ្ទាល់និងតាមអនឡាញ។
លោកXuLinអនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានថ្លែងថា ឆ្នាំ២០២១ជាខួប១០០ឆ្នាំនៃការបង្តើតបក្សកុម្មុយនិស្តចិន។ក្នុងរយៈពេល១០០ឆ្នាំកន្លងទៅនេះ ប្រទេសចិនកើតមានបម្រែបម្រួលយ៉ាងធំធេង មូលហេតុចម្បងគឺការដឹកនាំយ៉ាងរឹងមាំរបស់បក្សកុម្មុយនិស្តចិន។នៅពេលអនាគត ប្រទេសចិននិងរួមជាមួយប្រទេសBRICS ដើម្បីរួមចំណែកកាន់តែច្រើនដល់ការជំរុញកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ។
ភ្ញៀវកិត្តិយសមកពីប្រទេសផ្សេងទៀតបានលើកឡើងថា ក្នុងបរិបទអន្តរជាតិដែលពហុភាគីនិយមកំពុងប្រឈមនឹងបញ្ហា យន្តការBRICSបានក្លាយទៅជាសសរស្តម្ភដែលកាន់តែសំខាន់ក្នុងពហុប៉ូលពិភពលោក រំពឹងថា នៅថ្ងៃអនាគត អាចរួមចំណែកថែមមួយកម្រិតទៀតដល់ការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ៕