គណៈកម្មាធិការជាតិសុខាភិបាលចិនបានប្រកាសថា នៅថ្ងៃទី២ ខែវិច្ឆិកា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមចំនួន ១០៩ ករណី ក្នុងនោះមានករណីក្នុងស្រុកចំនួន ៩៣ ករណី

2021-11-05 11:25:10 |ប្រភព:xinhua

ចាប់ពីម៉ោង០ដល់ម៉ោង២៤ ថ្ងៃទី២ ខែវិច្ឆិកា ខេត្តចំនួន៣១(បូករួមទាំងមណ្ឌលស្វយ័ត និងទីក្រុង)និង កងផលិតកម្មនិងការស្ថាបនាភូមិភាគស្វយ័តស៊ីជាំងនៃប្រទេសចិន បានរាយការណ៍ករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩បានបន្ថែម ១០៩ ករណី ក្នុងនោះ ករណីនាំចូលពីមានចំនួន ១៦ ករណី ករណីក្នុងស្រុកមាន ៩៣ ករណី(ខេត្តហីឡុងជាំងមាន ៣៥ ករណី ខេត្តហឹបៃមាន ១៤ ករណី ខេត្តកានស៊ូមាន ១៤ ករណី ទីក្រុងប៉េកាំងមាន ៩ ករណី តំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុងមាន ៦ ករណី ទីក្រុងឆុងឈីងមាន ៤ ករណី ខេត្តឈីងហៃមាន ៤ ការណី ខេត្តជាំងសីុមាន ២ ករណី ខេត្តយូណានមាន ២ ករណី  តំបន់ស្វយ័តជាជាតិហ៊ួយ នីងសៀមាន ២ ករណី ខេត្តសីុឈួនមាន ១ ករណី) គ្មានករណីស្លាប់។ ថ្ងៃនេះផងដែរ មានអ្នកជាសះស្បើយចំនួន ២១ ករណី។

អ្នកបកប្រែ៖李润菁