តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រោមជំនួយរបស់ប្រទេសចិន អត្រាការចាក់វ៉ាក់សាំងកូវីដ១៩របស់ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ក្នុងតំបន់អាស៊ាន ។ ចំពោះអត្រានេះ នាថ្ងៃទី៣ ខែវិច្ឆិកា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិន និងប្រទេសកម្ពុជាជាមិត្ដ“ដែកថែប” ភាគីទាំងពីរចាប់ដៃបង្កើតការប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជាគំរូលើឆាកអន្តរជាតិក្នុងការប្រឆាំងនឹងជំងឺកូវីដ១៩ ។ លោក Wang Wenbin បានថ្លែងទៀតថា បើជំងឺកូវីដ១៩មិនបញ្ចប់ ជំនួយក្នុងការប្រឆាំងនឹងជំងឺកូវីដ១៩របស់ប្រទេសចិនមកកាន់ប្រទេសកម្ពុជានឹងមិនបញ្ឈប់ឡើយ ។
អ្នកសារព័ត៌មានលើកជាសំណួរថា តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រោមជំនួយរបស់ប្រទេសចិន អត្រាការចាក់វ៉ាក់សាំងកូវីដ១៩របស់ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ក្នុងតំបន់អាស៊ាន ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីប្រទេសកម្ពុជា បានប្រកាសបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ១៩ តាមគន្លងថ្មី ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ។ ចំពោះការប្រកាសនេះ តើភាគីចិនមានការវាយតម្លៃយ៉ាងណាដែរ ?
លោក Wang Wenbin បានឆ្លើយថា “យើងកោតសរសើរការប្រកាសរបស់ប្រទេសកម្ពុជា ចំពោះលទ្ធផលរបស់ប្រទេសកម្ពុជាក្នុងការប្រឆាំងនឹងជំងឺកូវីដ១៩ យើងមានក្តីរីករាយណាស់ ។” លោក Wang Wenbin បានរៀបរាប់ថា ប្រទេសចិន និងប្រទេសកម្ពុជាជាមិត្ដ“ដែកថែប” ភាគីទាំងពីរចាប់ដៃបង្កើតការប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជាគំរូលើអន្តរជាតិក្នុងការប្រឆាំងនឹងជំងឺកូវីដ១៩ ។ ភាគីចិននឹងបន្តការគាំទ្រដល់ប្រទេសកម្ពុជាក្នុងការប្រឆាំងនឹងជំងឺកូវីដ១៩ បើជំងឺកូវីដ១៩មិនបញ្ចប់ ជំនួយក្នុងការប្រឆាំងនឹងជំងឺកូវីដ១៩របស់ប្រទេសចិនមកកាន់ប្រទេសកម្ពុជានឹងមិនបញ្ឈប់ឡើយ ។ ភាគីចិននឹងបន្តការធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាលើគ្រប់វិស័យ ជំរុញភាគីកម្ពុជាស្ដារសេដ្ឋកិច្ចឡើងវិញ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ធ្វើឱ្យមិត្តភាពចិន និងកម្ពុជារឹងជាងដែក ខ្លាំងជាងដែក ។
អ្នកបកប្រែ៖刘蓉