អវកាសយានិក ចែក ជឺកាំង និងវ៉ាង យ៉ាភីងបានចេញពីយានអវកាសដោយជោគជ័យ

2021-11-08 18:07:34 |ប្រភព:xinhua

  យោងទៅតាមព័ត៌មាននៃការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សប្រទេសចិន នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង១ និង ១៦នាទីម៉ោងទីក្រុងប៉េកាំង ក្រោយពីសកម្មភាពចេញយានអវកាសក្នុងរយៈពេលប្រមាណ៦.៥ម៉ោង  អវកាសយានិកនៃយានអវកាស សឺនចូវ ១៣ បានធ្វើសហការសម្រេចកិច្ចការទាំងអស់នៃសកម្មភាពចេញពីយានអវកាសនេះ។ អវកាសយានិក ចែក ជឺកាំង និងវ៉ាង យ៉ាភីងបានត្រឡប់ទៅឃ្លុបស្នូល ធានហឺដោយមានសុវត្តិភាព សកម្មភាពចេញពីយានអវកាសនេះទទួលបានជោគជ័យ។ អវកាសយានិក វ៉ាង យ៉ាភីងបានក្លាយទៅជាអវកាសយានិកនារីទី១ ដែលធ្វើសកម្មភាពនៅក្រៅយានអវកាសរបស់ប្រទេសចិន។

  អ្នកបកប្រែ៖李润菁