លោក Xi Jinping ប្រធានរដ្ឋចិន​ផ្ញើសារ​លិខិតអបអរសាទរ​ខួប ៩០ ឆ្នាំនៃ​ការ​បង្កើត​ទីភ្នាក់ងារព័ត៌មានស៊ីនហួ និងសម្តែង​ការ​សួរសុខទុក្ខ​ចំពោះ​​អ្នកសារព័ត៌មានទូទាំងប្រទេសចិន​ក្នុងឱកាសទិវាអ្នកកាសែតចិន

2021-11-08 18:26:36 |ប្រភព:CRI

​​លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន​ ប្រធាន​រដ្ឋ​ចិន​និង​ជា​ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបាន​​ផ្ញើសារ​លិខិតអបអរសាទរ​ចំពោះខួប ៩០ ឆ្នាំនៃ​ការ​បង្កើត​ទីភ្នាក់ងារព័ត៌មានស៊ីនហួ តាងនាម​មជ្ឈិមបក្ស​កម្មុយនិស្តចិន សូម​អបអរសាទរយ៉ាងកក់ក្តៅចំពោះបុគ្គលិក​ទាំងអស់នៃទីភ្នាក់ងារព័ត៌មានស៊ីនហួ​ និងសម្តែង​ការ​សួរសុខទុក្ខ​ចំពោះ​អ្នកសារព័ត៌មានទូទាំងប្រទេសចិន​ក្នុងឱកាសទិវាអ្នកកាសែតចិន ។ 

លោក Xi Jinping បាន​ថ្លែង​ក្នុង​លិខិត​អបអរសាទរ​ថា  ៩០ ឆ្នាំមក ទីភ្នាក់ងារព័ត៌មានស៊ីនហួបាន​ដើរ​តាម​បក្សកុម្មុយនិស្តចិន​យ៉ាង​មុតមាំមិនងាករេ​ ផ្សព្វសផ្សាយពី​​ជំហរ​នៃ​​បក្សកុម្មុយនិស្តចិន បង្ហាញ​ពី​មតិ​ប្រជាជន កត់ត្រានូវស្មារតីនៃសម័យកាល ផ្សព្វផ្សាយសំឡេងរបស់ប្រទេសចិន និងបានដើរតួនាទីយ៉ាងសំខាន់​ក្នុងសម័យកាលប្រវត្តិសាស្ត្រនីមួយៗនៃការ​ធ្វើ​បដិវត្តន៍ ការកសាង និងកំណែទម្រង់របស់​ចិន​ ។ 

លោក Xi Jinping បានគូសបញ្ជាក់ថា ​ទីភ្នាក់ងារព័ត៌មានស៊ីនហួត្រូវ​ការ​​ប្រកាន់ខ្ជាប់នូវ​ទិសដៅនយោបាយត្រឹមត្រូវ ប្រកាន់ខ្ជាប់នូវ​ការច្នៃប្រឌិតថ្មី​ ពន្លឿនការធ្វើ​​សមាហរណកម្ម និងការអភិវឌ្ឍន បង្កើនការ​ផ្សព្វផ្សាយ​ចំពោះ​បរទេស​ ​ខិតខំកប្រឹងប្រែងដើម្បី​​កសាងទៅជា​ស្ថាប័នប្រព័ន្ធសារព័ត៌មាន Omnimedia ធុនថ្មី​លំដាប់ពិភពលោក ៕