លោកស៊ីជីនភីងប្រធានរដ្ឋចិននិងលោក Michel Aounប្រធានាធិបតីលីបង់ផ្ញើសារលិខិតទៅវិញទៅមកដើម្បីអបអរសាទរខួប ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងលីបង់

2021-11-09 16:58:34 |ប្រភព:CRI

  កាលពីថ្ងៃទី​ ៩ ខែ​វិច្ឆិកា​ លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​និង​លោកMichel Aoun​ប្រធានាធិបតី​លីបង់បាន​​ផ្ញើសារលិខិត​ទៅវិញទៅមក​ដើម្បី​អបអរ​សាទរខួប​ ៥០ ឆ្នាំ​នៃ​ការ​បង្កើត​ទំនាក់ទំនង​ផ្លូវទូតរវាង​ចិននិង​លីបង់ ។

  ថ្លែង​ក្នុង​សារលិខិត​ លោក​ស៊ីជីនភីង​បាន​បញ្ជាក់​ថា​ ទំនាក់ទំនង​រវាងចិន​និង​លីបង់​ត្រូវ​បាន​ពង្រឹងនិង​ពង្រីក​ជា​បន្តបន្ទាប់​ក្រោយ​ពីប្រទេស​ទាំង​ពីរ​​បាន​បង្កើត​ទំនាក់ទំនង​ផ្លូវទូត​រៀងមក​ ។ កិច្ច​សហប្រតិបត្តិការ​រវាង​ចិននិង​លីបង់​ក្នុងគ្រប់វិស័យ​មានភាព​កាន់តែស៊ីជម្រៅពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​ ភាគីទាំងពីរ​មានការ​យោគយល់​គ្នា​និង​ផ្តល់​ការគាំទ្រដល់​គ្នា​ទៅវិញទៅមក​លើបញ្ហា​យកចិត្តទុកដាក់​រួម​និង​ពាក់ព័ន្ធ​ដល់​​អត្ថប្រយោជន៍​ស្នូលរបស់​គូភាគី​ ដែល​បាន​ធ្វើ​ជា​​គំរូ​នៃ​ការ​តម្កល់ទុកគ្នា​ដោយ​សមភាព ​ការ​ផ្តល់​ផលប្រយោជន៍ដល់​គ្នាទៅវិញទៅមក​និង​ឈ្នះ-ឈ្នះ​រវាង​ប្រទេស​ធំនិង​តូច​ ។ ប្រទេស​ចិន​បាន​យកចិត្ត​ទុកដាក់ខ្ពស់​ចំពោះការអភិវឌ្ឍទំនាក់ទំនង​រវាង​ចិន​និង​លីបង់​​ ដោយ​មាន​ឆន្ទៈរួម​សហការជាមួយលោកប្រធា​នាធិបតី​លីបង់​ ចាត់ទុក​ខួប​៥០ ឆ្នាំ​នៃ​ការ​បង្កើត​ទំនាក់ទំនង​ផ្លូវទូតរវាងប្រទេសទាំងពីរជាឱកាសមួយ​​ ដើម្បីបង្កើន​ទំនុក​ចិត្ត​ផ្នែក​នយោបាយ​ ធ្វើឱ្យ​មានភាព​ស៊ីជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការជាក់ស្តែង​ ក្នុងន័យ​ជំរុញឱ្យ​ទំនាក់ទំនងកិច្ច​សហប្រតិបត្តិការ​មេត្រីភាព​​រវាង​ចិននិង​លីបង់​ឡើង​ដល់​កម្រិត​ថ្មី​មួយថែមទៀត​​ ។

  ថ្លែង​ក្នុងសារលិខិត លោកMichel Aoun​ បានលើក​ឡើង​​ថា បន្ទាប់ពី​បង្កើត​ទំនាក់ទំនង​ផ្លូវទូត​រវាង​លីបង់និង​ចិន​រយៈពេល​ ៥០ ឆ្នាំមក​ ប្រទេស​ទាំងពី​រ​បាន​ធ្វើកិច្ចសហប្រតិបត្តិការ​ប្រកបដោយ​លក្ខណៈស្ថាបនា​ក្នុង​គ្រប់​វិស័យ​ ។ ភាគីលីបង់បាន​​យកចិត្តទុកដាក់​និង​ថែរក្សា​​ ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​ ព្រមទាំង​សូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​នៃ​វឌ្ឍ​នភាព​របស់​ចិន​ ដោយ​រំពឹងទុក​នឹង​អាច​បង្កើន​កិច្ចសហប្រតិបត្តិការ​រវាង​លីបង់និងចិន ​ ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៃប្រទេស​ទាំងពីរ​ ។